ខេត្តព្រះសីហនុ៖នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណ បក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ដើម្បីជួយស្រ្តីម្នាក់មានផ្ទៃពោះគ្រប់ខែ ត្រូវសត្វឱម៉ាល់ទិច នាំបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បី សង្រ្គោះបន្ទាន់។

ស្រ្តីរងគ្រោះមានឈ្មោះ ស្វាយ សយធិតា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ស្រ្តីរងគ្រោះខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថាទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែនដីគោក ក្រុងព្រះសីហនុ ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់ ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ដីគោកក្រុងព្រះសីហនុហើយ។ សរុបសេចក្តីមកប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC របស់ អ្នក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះ ទាន់ពេល វេលា និងមានអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបានអ្នកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុក ប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល បន្ថែមទៀត៕

នាគសមុទ្រ




































