(កំពង់ធំ)÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងសហគមន៍នេសាទផាត់សណ្តាយ កងកម្លាំងយោធភូមិភាគទី4 ទី5 និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានព្រលែងត្រីគល់រាំងចំនួន១ក្បាល ទម្ងន់៨គីទ្បូក្រាម ដែលទទួលបានពីឈ្មោះឈួង ហៃ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរអ្នកនេសាទត្រី(ដាក់លប) បច្ចុប្បន្នរស់នៅ
ភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រុមការងារក៏បានសម្រេចយកមកលែងនៅចំណុចអន្លង់វិលព្រែកតាម៉េមឡូលេខ២អភិរក្សព្រែកខ្សាច់ គាំទ្រដោយគម្រោងGlobal water center ។
ជាក់ស្តែងលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចូលរួមជាមួយលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង ខេត្កំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រាបបទល្មើសនេសាទនៅចំណុចសម្រាលកូន ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចតាអុកតាតេង ត្រពាំងវែង អូរលួ ផ្ជោរក្នុង និងដៃវែង ស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្រុមការងារកម្លាំងចម្រុះនៅតែបន្តចុះ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន២ របាំងប្រវែង៣៧០ម៉ែត្រ ឡុកសាច់អួនចំនួន៤គ្រឿង លូ/លបសាច់អួនចំនួន៨មាត់ បង្គោលឈើចំនួន២២៥ដើម
ចាក់លែងត្រីចម្រុះទម្ងន់៥គីឡូក្រាម ចូលទន្លេវិវិញ
មធ្យោបាយកាណូតចំនួន៣គ្រឿង ប្រើប្រាស់ប្រេងចំនួន៣០លីត្រ និងកាត់តម្រឹមរបាំងសាច់អួនដែលដាក់មានបណ្ដោយវែងខុសលក្ខណ:បច្ចេកទេសនៅនឹងកន្លែងរួមមានរបាំងសាច់អួនប្រវែង១២០ម៉ែត្រ។






































