កំពង់ធំ ÷ កន្លងទៅថ្មីៗនេះកសិករ អ៊ុច ឆាត នៅភូមិត្រដក់ពង ឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ ជាអ្នកផលិតបន្លែ មើមឈូក ដាំដោយវិធី មិនប្រើគីមី ដែលកំពុងទទួលផលបានជាង៥តោន និងរង់ចាំការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។
កសិកររូបនេះបានបញ្ជាក់អំពីអត្ថប្រយោជន៍បន្លែមើមឈូក ជាបន្លែសុវត្ថិភាព មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និង សំបូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសមើមឈូកអាចច្នៃជាម្សៅមើមឈូក ល្អសម្រាប់សុខភាព និងជួយបន្ថែមចំណីអាហារ បែបធម្មជាតិ អាចចម្អិនជាមួយម្ហូបចំណីច្រើនប្រភេទដូចជា ស្ងោរជាមួយសាច់ជ្រូក ឬសាច់គោ ឆាបំពងជាមួយសាច់ បំពងម្សៅ ឬបំពងសាច់ត្រី/បន្លែផ្សេងៗ។ កសិកររូបនេះបានបើនិយាយអំពីតម្លៃថាសមរម្យ តម្លៃលក់៦,០០០ រៀល/គីឡូក្រាម បើយកចាប់ពី១០គីឡូក្រាម ឡើងទៅ៥,០០០រៀល/គីឡូក្រាម ទំនាក់ទំនងទិញតាមរយៈលេខទូរសព្ទ មានតេឡេក្រាមលេខ017681056 និង0312369602 ។
កសិករ អ៊ុច ឆាត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលស្រុកខ្មែរ ដើម្បីជួយលើកទឹកចិត្តកសិករខ្មែរ។ ជាមួយគ្នានេះដែរគាត់ក៏ស្នើសុំស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារបន្ថែម ដើម្បីអាចពង្រីកការដាំដុះតាមតម្រូវការអតិថិជនក្នុងពេលខាងមុខ។
ជាចុងក្រោយ គាត់បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន កន្លងមកដែលបានជួយផ្សព្វផ្សាយបន្លែនេះ ធ្វើឱ្យមានអតិថិជន កើនឡើង ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ សូមពុកម៉ែបងប្អូនទាំងអស់ចូលរួមគាំទ្រផលិតផលខ្មែរ ជាស្នាដៃរបស់កូនខ្មែរ បរិភោគទៅមិនប៉ះពាល់ដល់សុខភាព ដល់មិនប្រើប្រាស់សារធាតុគីមីនោះឡើយ។ អត្ថបទលោក ធូ កែវមុន្នី





































