ខេត្តសៀមរាប៖ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ កម្មវិធីទស្សនកិច្ចសិក្សាដ៏សំខាន់មួយត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីតំណាងសហគមន៍ទេសចរណ៍ (CBT) មកពីទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការប្រើប្រាស់យុទ្ធសាស្ត្រ និងយន្តការគ្រប់គ្រង CBT នាពេលបច្ចុប្បន្ន និងអនាគត។
គណៈប្រតិភូ CBT ជាតិត្រូវបានបែងចែកជាក្រុមៗ ដោយមានរថយន្តដឹកជញ្ជូនយ៉ាងច្រើនកុះករ ឆ្ពោះទៅកាន់សហគមន៍ទេសចរណ៍គំរូជាច្រើននៅក្នុងខេត្តសៀមរាប។
ក្រុមសិក្សាមួយ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ ២០២៥ បានទៅដល់សហគមន៍ទេសចរណ៍លើខ្នងភ្នំគូលេន ដែលដឹកនាំដោយលោក ផាន់ ផុន ជាប្រធានសហគមន៍។ លោក ផាន់ ផុន បានរៀបរាប់យ៉ាងលម្អិតអំពី៖
លើកឡើងពីភាពចាំបាច់ក្នុងការបែងចែកតួនាទីទទួលខុសត្រូវរបស់សមាជិកនីមួយៗ យ៉ាងច្បាស់លាស់។
សង្កត់ធ្ងន់លើភារកិច្ចយាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅលើភ្នំគូលេន ដែលជាមូលដ្ឋានគ្រឹះនៃភាពទាក់ទាញរបស់សហគមន៍។
លោក ផាន់ ផុន ឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានសហគមន៍.ទេសចរណ៍. លើខ្នងភ្នំនេះ មានប្រជាជនរស់នៅចំនួន៥ ភូមិ.មានប្រជាពលរដ្ឋ ជាង៥០០០គ្រួសារ
ស្ថិតនៅក្នុង ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប.និង
បានបង្ហាញពីយុទ្ធសាស្ត្រហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សហគមន៍ ដោយពឹងផ្អែកលើប្រភពចំណូលចម្រុះ៖
ទទួលបានពីភ្ញៀវទេសចរដែលមកស្នាក់នៅ (ជួលកញ្ចុះ និងបោះតង់)។
ទទួលបានពីការផលិតទឹកស្អាតផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារក្នុងភូមិ។
លោកបន្ថែមថា បច្ចុប្បន្ន សហគមន៍ទទួលបានការគាំទ្រពីអង្គការដៃគូសម្រាប់ឧបត្ថម្ភលើការយាមកាម និងល្បាត។ លើសពីនេះ អង្គការបានណែនាំពីយន្តការដកចំណូលមួយផ្នែកពីកញ្ចប់ទេសចរណ៍នីមួយៗទុកជាថវិកាបម្រុង ដើម្បីធានានូវនិរន្តរភាពនៃការគ្រប់គ្រង និងការពារសហគមន៍ ដោយខ្លួនឯង បើទោះបីជាអង្គការដៃគូផុតអាណត្តិទៅវិញក៏ដោយ។
កម្មវិធីទស្សនកិច្ចសិក្សានេះ បានផ្តល់ជាមេរៀនជាក់ស្តែងដ៏មានតម្លៃដល់ CBT ទាំង ២៥ ខេត្ត-ក្រុង ក្នុងការរៀបចំរចនាសម្ព័ន្ធ ការការពារធនធាន និងការកសាងយន្តការហិរញ្ញវត្ថុរឹងមាំសម្រាប់ទ្រទ្រង់សហគមន៍ទេសចរណ៍របស់ពួកគេនាពេលអនាគត។ដោយប៊ុនរដ្ឋា






































