វេទិកាថ្នាក់ជាតិស្ដីពីការគាំពារសង្គម បបស មានសារៈសំខាន់ដើម្បីយើងទាំងអស់គ្នា

0

ភ្នំពេញ៖ វេទិកាថ្នាក់ជាតិមួយនៃការគាំពារសង្គមអន្តរកាលដើម្បីយុត្តិធម៌និងសកម្មភាពបរិស្ថាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូយ៉ាឌីណាកាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 ។
ក្នុងទឹកមុខញញឹមអង្គុយត្រងត្រាប់ស្ដាប់ការសន្ទនានៃវេទិកា កញ្ញាឈឿនស្រីល័ក្ខ អ្នកស្ម័គ្រចិត្តសហគម នៅភូមិនគរភាសន៍2 ឃុំនគរភាសន៍ ស្រុកអង្គរជុំខេត្តសៀមរាប បានមកចូលរួមដោយមកចូលរួមអង្គពិធីនេះពីការប្រីប្រាស់បណ្ណ បសស ដោយបព្ជាក់ថា សម្រាប់ខ្ញុំគិតថាបណ្ណ បសស មានសារៈសំខាន់ណាស់។ មានអត្ថប្រយោជន៍ជាច្រើនដែលទាក់ទងនិងសុខភាពដូចជា ពេលឈឺថ្កាត់ផ្សេងៗ ជួបភាពក្រីក្រហានិភ័យទាក់ទងនឹងសេវាបន្ថែមទៀត ក្នុងជួរមន្ត្រីរាជការត្រូវបានទទួលនូវសោតធន បៀវត្សរ៍បន្ថែម បើស្ត្រីជាមន្ត្រីរាជការវិញនិងបានទទួលប្រាក់បៀវត្សរ៍បន្ថែមពី បសសប។
លោកសុខវិទូ បញ្ជាក់ពីការធ្វើវេទិកាថ្ងៃនេះក៏ដូចជាការអបអរទៅដល់បងប្អូន កម្មករ កម្មការិនីដែលបានផលិត វីដេអូ ក្នុងការប្រកួតប្រជែងមួយ ដើម្បីអប់រំ ពីផលប្រយោជន៍ បសស ដើម្បីលើកទឹកចិត្តឱ្យបងប្អូនក៏ដូចជាអាជីវករ និយោជកនានា ធានាផ្តល់នូវការគាំពារ កិច្ចការសង្គមប្រព័ន្ធ បសស ទៅដល់បុលិករបស់ខ្លួន។
លោកបញ្ជាក់ទៀតថាការប្រកួតវីដេអូថ្ងៃនេះត្រូវបានរៀបចំដោយបសស ដែលបង្កើតឡើងជាមួយអង្គការដៃគូដូចគ្នាដែរ។ វេទិកានេះដើម្បីគោរពនូវ វេទិកាថ្នាក់ជាតិមួយរវាង បបស គាំពារសង្គមសហជីពក៏បានរៀបចំវេទិកាថ្នាក់តំបន់ចំនួន 3 រួចមកហើយមាននៅខេត្តរតនគិរី ក្រចេះកំពង់ស្ពឺ និង សៀមរាប។
ដូច្នេះលើកទី 4 ដែលយើងបានធ្វើវេទិកាថ្នាក់ជាតិនេះដើម្បីប្រមូលលទ្ធផលក៏ដូចជាការពិភាក្សាអំពីសមិទ្ធិផលដែលយើងបានធ្វើកន្លងមកតាមរយៈវេទិការនេះមានគោលបំណងសំខាន់ៗដូចជាការពង្រឹងគណនីភាពក្នុងប្រព័នគាំពាសង្គមកម្ពុជាផងដែរ។
ឯកឧត្តមហេងសុផាន់ណារិទ្ធអគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គមមានប្រសាសន៍ទាក់ទងនិង បសស ដែលជាជោគជ័យមួយដោយសារតែ សមាជិក បបស ពីមុនមានតែមន្ត្រីរាជការនិងវិស័យ ឯកជនទេ។បើគិតមកដល់ថ្ងៃទី 21 វិច្ឆិកាសមាជិក បសស មានសារុបជាង៣៤០០០០ នាក់។សំរាប់វិស័យសាធារណៈមានជាង៥២០០០ ម៉ឺននាក់។ឯកជនវិញមានជាង ២១០០០ នាក់។
ឯកឧត្តមបញ្ជាក់ទៀតថាបើយើងគិតទៅលើបុគ្គលស្វ័យនិយោជចាប់ផ្ដើមចុះបញ្ជីនៅឆ្នាំ 2023 មកដល់ពេលនេះជាង៥៦០០០មុឺនាក់បើគិតនៅក្នុងបន្ទុក បសសមានតែ២៥០០០មុឺន នាក់៕​