ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ទៅចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា
ចំនួន០២សព នៅភូមិសំព័រតូច ចំនួន០១សព និងនៅភូមិស្រែវាលខាងលិច ចំនួន០១សព ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោកលន់ យ៉េន ប្រធានគណបក្សឃុំ ដងកាំបិត បានឡើងរាយការណ៍អំពីស្ថានភាពជីវភាពគ្រួសារ របស់លោក ចាន់ វីន អាយុ ៥៩ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺដាច់សរសៃ ឈាម និងលោកយាយកើត ប៉ុន អាយុ ៦៥ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ ។ ដែលលោកទាំង០២ធ្លាប់បានគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏សកម្ម និងត្រូវបានប្រជាជនគោរពស្រឡាញ់ផងដែរ ។
ឯកឧត្តម សោម ស៊ុន និងក្រុមការងារ បានថ្លែនូវការសោកស្ដាយអាឡោះអាល័យចំពោះការបាត់បង់សមាជិកគណបក្ស ទាំងពីររូប ដែលបានទទួលមរណភាពនៅពេលនេះ ដោយបានគោរពវិញ្ញាណក្ខន្ធ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកទាំង០២ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់ក្រុមគ្រួសារសព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យសពនេះ សូមទទួលបាននូវសុខភាពល្អ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតទៅ ។ ព្រោះមានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំប្រទេសជាតិក្នុងសុខសន្តិភាព និងមាន ការអភិវឌ្ឍន៍ ហើយបានរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។
នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីបុណ្យសព ដោយក្នុង០១សព ទទួលបាននូវអង្គរចំនួន ៥០គីឡូក្រាម មីខ្លាឃ្មុំចំនួន០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ ត្រីខកំប៉ុងចំនួនពីរ០២ និងថវិកាមួយចំនួនផងដែរ ៕





































