​កំលាំងចំរុះ ចុះ​ចាប់​បង្ក្រាប​រឹបអូស​ឈើ​ជាច្រើន​ប្រភេទ​នៅ​ភូមិ​ត្រពាំង​តាវ​ចាស់​)

0

(​ឧ​ត្ត​រ​មានជ័យ​)​កម្លាំងចំរុះ ចុះ​ប​ង្ក្រា​រឹបអូស​ឈើ​ជំ​រុះ​ជាច្រើន​ប្រភេទ​ដឹកនាំ​ដោយ​លោក​កូយ កាន់​យ៉ា ព្រះរាជ​អា​ជា្ញ​អម​សាលាដំបូង​ខេត្ត​និង​លោក​គួ​ន រ៉ា​ឌី មន្ត្រី​ខ​ណ្ឌះ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​លោក​ឃុន ប៊ុន ហេង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​និង​មន្ត្រី​បរិស្ថាន​ស្រុក​។​ហេតុ​ការ​កម្លាំងចំរុះIMG_3409

ចុះ​ចាប់​បង្ក្រាប​រឹបអូស​ឈើ​ជាច្រើន​ប្រភេទ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៤​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​ជាប់​នៅ​ជើងភ្នំ​ដងរែក​ស្ថិតនៅ​ភូមិ​ត្រពាំង​តាវ​ចាស់ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​ឃុន ប៊ុន ហេង នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា គំនរ​ឈើ​ជ្រុង​ត្រ​សេក​និង​តា​ត្រាវ​ចំនួន​៨​ម៉ែត្រគូប​និង​៧​ផ្លាន ដែល​ឈ្មួញ​លួច​អារ​ទុក​នៅតាម​ជើងភ្នំ​ដងរែក​នោះ សម្រាប​ដឹក​យកទៅលក់​នៅ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តសៀមរាប​។​IMG_3407

លោក​ឃុន ប៊ុន ហេង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន កម្លាំងចំរុះ កំពុងតែ​ចុះ​ចាប់​បង្ក្រាប​រឹបអូស​ជាច្រើន​កន្លែង​ទៀត​ដូច​ភ្លៀងរលឹម ហើយ​លោក​ឃុន ប៊ុន ហេង​នាយផ្នែក​បាន​បន្តទៀតថា ឈើ​ទាំងអស់នោះ​ត្រូវបាន​កម្លាំងចំរុះ​ដឹក​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​និង​ស្រាវជ្រាវ​រក​ម្ចាស់​មក​ពិន័យ​ទៅតាម​ផ្លូវច្បាប់​៕IMG_3410 IMG_3408