អភិបាលខេត្តប៉ៃលិន៖ លោកគ្រូ អ្នកគ្រូ គឺជាសសរស្ដំដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស

0

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ ២០២៤ ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ និង ២០២៦ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២៦ ដោយបានបញ្ចាក់ថា លោកគ្រូ អ្នកគ្រូ គឺជាសសរស្ដំដ៏រឹងមាំក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរួមចំណែកសំខាន់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

គុណបំណាច់របស់លោក បានប្រែក្លាយគុណភាព នៃការអប់រំ កាន់តែប្រសើរឡើង សម្រាប់ពលរដ្ឋបន្តវេនរបស់កម្ពុជាយើង ក្លាយទៅជាមូលធនមនុស្សក្នុងការអភិវឌ្ឍសង្គមជាតិស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតទៅលើកត្តាគឹន្លះ៥ ក្នុងនោះ មនុស្ស ត្រូវបានកំណត់ជាកត្តាអាទិភាពទី១។ ជាមួយគ្នានេះគោលនយោបាយអប់រំ របស់ក្រសួងអប់រំយុវជននិងកីឡា គឺការធានាឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបទល្អ ព្រមទាំងសុខភាពល្អកាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត។

ក្នុងន័យនេះ ដើម្បីឲ្យសិស្សានុសិស្ស ខិតខិតខំប្រឹងប្រែងរៀនសូត្រ ចាត់ទុកសាលារៀនគឺជាផ្ទះរបស់ខ្លួន ចាំបាច់ត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលដែលជាគណៈទ្រទ្រង់សាលាក្នុងការរួមចំណែកអភិវឌ្ឍន៍សាលារៀនឲ្យក្លាយទៅជាកន្លែងដែលគេស្រឡាញ់ នឹករលឹក និងមានអារម្មណ៍ចង់រៀន ចង់មកសាលា ។ ជាមួយនឹងការរៀបចំឲ្យមានសួនច្បារ ការដាំដើមឈើ ការបង្កើតនៅបណ្ណាល័យ និងការបញ្ចូលនូវបច្ចេកវិទ្យាក្នុងការបង្រៀនថ្មីៗ និងស្វ័យសិក្សារបស់សិស្សានុសិស្ស។

ជាមួយគ្នានេះលោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះ មន្ទីរអប់រំយុវជននិងកីឡា  គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្នែកឯកជន ដែលបានរួមចំណែកក្នុងការធ្វើឲ្យវិស័យអប់រំមានក្នុងខេត្ត មានការរីកចម្រើន ដោយក្នុងនោះមានសាលារៀនមួយចំនួនក៏ទទួលបានជ័យលាភីពីក្រសួងអប់រំយុវជន និងកីឡា ក្នុងនាមជាសាលាគំរូ ទាំងក្នុងកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ហើយបានកាត់បន្ថយភាពអវិជ្ជមានយ៉ាងច្រើន នៅតាមសាលារៀន ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធទទៅតមសាលាក៏មានការរីកចម្រើន។

លោកជំទាវសង្កត់ធ្ងន់ថា ÷ ក្នុងអំឡុងសង្គ្រាមឈ្លានពានដោយយោធាថៃទាំងពីរលើក កន្លងមករដ្ឋបាលខេត្ត បានត្រៀមលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់សុវត្ថិភាពប្រជាជន ជាពិសេសសិស្សនុសិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដោយមិនមានការឈប់សម្រាក ឬមានការបិទសាលានោះទេ ដែលធ្វើឲ្យសិស្សានុសិស្ស អាចសិក្សាបានជាប្រក្រតី ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។ មានតែយើងខ្លាំងទើបយើងការពារជាតិយើងបាន យើងត្រូវប្រែក្លាយពីការឈឺចាប់ ត្រូវពង្រឹងដល់យុវជន កូនៗរបស់យើង តាមរយះការអប់រំ និងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្កីរឹងមាំ ការពារបូរណភាពទឹកដី តាមរយះយន្តការការទូត យន្តការច្បាប់អន្តរជាតិ ព្រមជាមួយការអនុវត្តតាមអនុសញ្ញា សន្ធិសញ្ញា ដែលបានបន្សល់ទុកក្នុងសម័យអាណាព្យបាលបារាំង ដែលជាមូលដ្ឋានរឹងមាំរបស់ជាតិយើង។

លោកជំទាវ បានអំពាវនាវ មន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ កូនៗដែលមាតាបិតា វិលត្រឡប់ពីប្រទេសថៃ ពង្រឹងវិន័យសិស្សនៅតាមសាលា តាមរយៈការតាមដានក្មេងទំនើង សិស្សគេចម៉ោងសិក្សា សិស្សដែលប្រើប្រាប់បារីអេឡិចត្រូនិច តាមដានការទំនាក់ទំនងរវាងគ្រូ និងអាណាព្យាបាល និងការបញ្ជ្រាបច្បាប់ចរាចរផ្លូវគោកឲ្យបនជាប្រចាំ ពង្រឹងអនាម័យនៅតាមសាលារៀន  រួមជាមួយនឹងការផ្សព្វផ្សាយការសិក្សាអក្ខរកម្មនៅមូលដ្ឋានដោយផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជនដែលវិលត្រឡត់ពីប្រទេសថៃ។ ជាមួយគ្នានេះក៏ត្រូវគឹតគូរបញ្ហាដែលសិស្សបង់បង់ចោលការសិក្សា តាមរយះការចេញពីលំនៅដ្ឋានតាមឪពុកម្តាយដើម្បីប្រកបការងារចិញ្ចឹមជីវិត និង ការបោះបង់ការសិក្សាដោយសារផ្ទះនៅឆ្ងាងពីសាលា និងខ្វះខាតមធ្យោបាយ។

លោកជំទាវក៏បានផ្តល់ការគាំទ្រជាឧបករណ៍ សំភារៈ ដល់គ្រប់សាលានូវ ការបង្កើតឲ្យមានលេណដ្ឋានសុវត្តិភាពសម្រាប់សិស្សានុសិស្ស នៅពេលដែលមានហានិភ័យណាមួយកើតឡើង ។

តាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ចាក់ថា ៖អង្គសន្និបាត បានពិភាក្សាទៅលើប្រធានបទសំខាន់ៗ ពិភាក្សានិងរំលេចនូវចំណុចសំខាន់ៗមួយចំនួនឆ្លុះបញ្ចាំងលើការងារអាទិភាព រួមមាន ការអនុវត្តស្តង់ដារសាលាគម្រូ ការអប់រំកុមារតូច ការអប់រំកម្រិតបឋមសិក្សា ការអប់រំនៅកម្រិតមធ្យមសិក្សា ការងារយុវជន ការអប់រំកាយ និងកីឡា ការអប់រំក្រៅប្រព័ន្ធ និងបរិយាប័ន្ន ។ ក្រោយពិភាក្សារយ:ពេល២ថ្ងៃ បានរំលេចឡើងនូវបញ្ហា ប្រឈម និងដំណោះស្រាយនានាដើម្បី ក្នុងការជំរុញការរៀន និងបង្រៀន ឲ្យកាន់តែមនប្រសិទ្ធិភាព។  ក្នុងនោះការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមករវាងសាលា និងអាណាព្យាបាល ការកំណត់មុខសញ្ញាសិស្សដែលអវត្តមាន ការគ្រប់គ្រងគណ:គ្រប់គ្រងសាលា និងវិធីសាស្ត្របង្រៀនបែបថ្មី៕

អត្ថបទ ៖ ភ្នំខៀវ ប៉ៃលិន