សៀមរាប÷ ប្រជាជាពលរដ្ឋថា លោក ជ័យ សុគុន រត់ច្បាប់ជីកស្រះក្នុង តំបន់ការពារ និងអភិរក្ស ធនធានធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរ រហូតដល់ ក្រសួងបរិស្ថាន ទោះបី លោក ដឹងថា វាជាតំបន់ អតីត ព្រះបារម្ភរតនកោដ្ឋិ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេច ព្រះនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ ក្នុងព្រះគោលបំណងរក្សាទុកព្រៃឈើជាទី
ជម្រកនៃពពួកសត្វព្រៃទាំងឡាយ ហើយជាកន្លែងដែលសម្រាប់ថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះផងក៏ដោយ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា លោក ជ័យ សុគុន ធ្លាប់បានរត់ច្បាប់ឲ្យបុគ្គលម្នាក់ ឈ្មោះ ជី ថាំង បច្ចុប្បន្នរស់នៅ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជីកស្រះ ចំណុចកំពឹស ក្នុងសហគមន៍ ដំណាក់ខ្លាចត្រាច នៃតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិ គំរូ ឃុំ ពង្រលើ ស្រុកជីក្រែងខេត្តសៀមរាប ច្បាប់នេះមិនគ្រប់ជ្រុងជ្រោយដោយមានការអនុញ្ញាតត្រឹមតែលោក ខៀវ ប៊ុនឈឿន មេឃុំ ពង្រលើ និងលោក បូ ម៉េងទ្រី អភិបាលស្រុក ជីក្រែង ប៉ុណ្ណោះ ហើយប៉ះពាល់ដល់តំបន់ អភិរក្សដែនជម្រកសត្វព្រៃ ទើបគ្រឿងចក្រត្រូវបានមន្ទីរបរិស្ថាន ខេត្តសៀមរាបបញ្ឈប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥។
លោកជ័យ មិនបានបញ្ឈប់មហិច្ឆតារបស់ខ្លួនទេ លោក នៅតែបន្តរត់ច្បាប់ រហូតដល់ក្រសួងបរិស្ថាន ម្តងនេះ លោក ដាក់ឈ្មោះ របស់លោកជំនួសលោក ជី ថាំង ជាម្ចាស់ដី ដែលអាស្រ័យផលលើដីរដ្ឋ ហើយ ត្រូវបានក្រសួងអនុញ្ញាតច្បាប់ឲ្យ ជីកស្រះដែលមានទីតាំងដដែលមាន ទំហំ ៥០ម៉ែត្រ×៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ប៉ុន្តែ ក្នុងច្បាប់ បញ្ជាក់យ៉ាងច្បាស់លាស់ថា ឲ្យជីកស្រះ មិនឲ្យប៉ះពាល់ ធនធានធម្មជាតិឬធ្វើអាជីវកម្មយកអាចម៏ដីយកទៅលក់នោះឡើយ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ឌុច គីមដម អភិបាលរងខេត្ត ចូលរួមដោយមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ១ ចំនួនក្រោយពិនិត្យរួចក្រុមចម្រុះសន្និដ្ឋានថាករណីជីកស្រះនេះគ្មានបើបទល្មើសទេ។
១/ មានច្បាប់អនុញ្ញាតពីក្រសួងបរិស្ថាន
២/ មានប័ណ្ណជីកយកអាចម៏ដីពីសាលាស្រុកជីក្រែង។ ពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រសាសន៍មន្ត្រីបរិស្ថានម្នាក់អតីតជាអ្នកគ្រប់គ្រងតំបន់ខាងលើនេះបានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដែនជម្រកសត្វបឹងពែរ កាល ឯកឧត្តម ម៉ុក ម៉ារ៉េត និង ឯកឧត្តម សាយ សំអាល់ ធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន កុំថាឡើយ ចេញច្បាប់ អនុញ្ញាតជីកស្រះទឹកសូម្បីតែកាប់ឈើ១ ដើម ដឹកជញ្ជូនចេញពីតំបន់អភិរក្សក៏ត្រូវឲ្យមន្ត្រី ក្រមឧ៌វាទពិន័យតាមច្បាប់ស្តីពីបរិស្ថានដែរ។ ទន្ទឹមនឹងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថាក្រសួងអនុញ្ញាតឱ្យជីកស្រះក្នុង តំបន់សហគមន៍ការពារធនធានធម្មជាតិ មិនក្នុងតំបន់អភិរក្សការពារធនធានធម្មជាតិម្យ៉ាងវិញទៀតក្រសួង អនុញ្ញាតឲ្យជីកស្រះ ប៉ុន្តែមិនមែនអនុញ្ញាតឱ្យធ្វើអាជីវកម្មដោយជីកយកអាចម៌ដីលក់ទេ។ ពាក់ព័ន្ធនឹងករណីដ៏ស្មុគស្មាញខាងលើនេះប្រជាពលរដ្ឋជាច្រើននាក់បានប្រាប់អ្នកសារព័ត៌មានថា លោក ជ័យ សុគន្ធ ចាងហ្វាងសារព័ត៌មាន មាតុភូមិកម្ពុជា មិនមែនជីកស្រះដូចពាក្យស្នើសុំទៅក្រសួងនោះឡើយ ពោលគឺ÷ជីកយកអាចធម៌ដីទៅលក់ឲ្យក្រុមហ៊ុនស្វាយចន្ទីឯកជន១ កន្លែងស្ថិតក្នុងភូមិអន្លង់ក្រាញ់ ឃុំ ពពក ស្រុកស្ទោងខេត្តកំពង់ធំ។ នៅគឺជាអាជីវកម្មសុទ្ធសាទឥតប្រកែកបាន។ជាចុងក្រោយប្រជាពលរដ្ដមានសំណួរ ខ្លះជំរាបសួរទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត?÷
១/ តើ ប្រជាពលរដ្ឋទាំងអស់ដែលមានដីអាស្រ័យផល នៅលើដីរដ្ឋនៃតំបន់ការធនធានធម្មជាតិសហគមន៍ក្រសួងអាចអនុញ្ញាតឲ្យជីកស្រះបានដូចលោក ជ័យ សុគន្ធ ដែលឬទេ?
២/ តើក្រសួងបរិស្ថានមានវិធានការយ៉ាងណាចំពោះលោក ជ័យ សុគន្ធ ប្រសិនបើការជីកស្រះក្នុងតំបន់ការពារធនធានធម្មជាតិធ្វើជាអាជីវកម្មយកអាចម៏ដីទៅលក់ឲ្យក្រុមហ៊ុនស្វាយចន្ទីពិតប្រាកដមែន?៕





































