កំពង់ធំ÷ លោកយស បញ្ញារិទ្ធ នាយករងរដ្ឋបាលសាលាខេត្ត តំណាងឲ្យឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងថា រួមគ្នាធ្វើឲ្យប្រសើរឡើងក្នុងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់យើងទាំង អស់គ្នានៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ អនុវត្តតាមចក្ខុវិស័យនៃ
ផែនការយុទ្ធសាស្ត្រជាតិ សំដៅពង្រីកអាត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២៦។
ការលើកឡើងយ៉ាងដូច្នេះក្នុងពេលដែល លោកយស បញ្ញារិទ្ធនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ អញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ចុះធ្វើទស្សនៈកិច្ចសិក្សា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់អង្គការដៃគូពាក់ព័ន្ធ (អង្កការទស្សនៈពិភពលោក, ស្អាតកម្ពុជា, ទឹកស្អាត១០០១)នៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកបន្តថា ពិតមែនហើយការអភិវឌ្ឍន៏ជនបទ គឺជាសកម្មភាពប្រទាក់ក្រឡា ចម្រុះ និងអន្តរវិស័យ សំដៅកែប្រែទី ជនបទ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋនៅទីជនបទឱ្យមានភាពប្រសើរឡើង ។ ចក្ខុវិស័យយូរអង្វែង របស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តល់ជូនប្រជាពលរដ្ឋនៅទីជនបទនូវឱកាសស្មើៗគ្នា ក្នុងការសម្រេចប្រសិទ្ធិភាពសង្គម
ការសិក្សាដែលមានភាពជឿនលឿន មានសុខភាពល្អ រស់នៅក្នុងភាពសុខដុម គ្មានភាពក្រីក្រ និងភាពងាយរងគ្រោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទពិតជារួមណែកយ៉ាងសំខាន់ក្នុងការគាំទ្រ សំដៅធ្វើឱ្យផែនការសកម្មភាពខេត្តស្តីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ។
លោក នាយករងរដ្ឋបាលបន្ថែមទៀតថា វត្តមានរបស់លោក លោកស្រី ក្នុងឱកាសដ៏ប្រសើរនេះ គឺជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ និង ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង មកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលមានការពាក់ព័ន្ធដោយ ផ្ទាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជនបទ។ ទន្ទឹមនឹងនេះខ្ញុំសូមថ្លែងនូវការកោត សរសើរ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលបាន ចូលរួមចំណែកយ៉ាងសកម្មធ្វើឲ្យវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យជនបទ ខេត្តកំពង់ធំ កាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រកបដោយសុខមាលភាព និង កាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីទស្សនៈកិច្ចនេះឡើង គឺដើម្បីពិនិត្យមើលឡើងវិញ និងវាយតម្លៃអំពីវឌ្ឍនភាពការងារអនុវត្ត កន្លងមកលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់គម្រោងដៃគូ និងពិភាក្សាយោបល់គ្នាដើម្បីជម្រុញ ការងារនេះ ឆ្ពោះទៅរកលទ្ធផលឲ្យកាន់តែល្អប្រសើរឡើងថែមទៀតនៅជនបទ។ អត្ថបទ អ៊ុមញឹប រូបភាពសូរហ៊ាន សំអាង៕






































