សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា នៃ
ការិយាល័យគរបាលការពារបេតិកភណ្ឌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កសាងដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងសហការី ព្រមទាំងសប្បុរសជន ដែលបច្ចុប្បន្នបានសាងសង់រួចរាល់ជាស្ថាពរ ៕






































