ឯកឧត្តម អេង ទូច អញ្ជើញក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរកន្ទរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0

(កំពង់ធំ)÷ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មកាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងស្ទឹងសែន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងស្ទឹងសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ និងសមាជិកសមាជិកា ប្រមាណជាង៥០០នាក់ បងអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរកន្ទរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

លោក ឡង គឺសឹង ប្រធានគណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន បានលើកឡើងថាព្រមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ សម្ដេចជានិច្ចកាលតែងតែផ្សារភ្ជាប់ខ្លួនជាមួយសុខទុក្ខមន្ត្រីគណបក្សនៅមូលដ្ឋាន ហើយតែងតែលះបង់ទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដើម្បីបុព្វហេតុរឹងមាំង របស់គណបក្សប្រជាជនកម្ពុជា ដែលកាយវិការទាំងនេះ គឺជាគំរូសម្រាប់យើងខ្ញុំទាំងអស់គ្នា យកមកអនុវត្តនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលថែមទៀត។

នៅក្នុងពិធីសំណោះសំណាលជាមួយសមាជិកសមាជិកាឯកឧត្តម អេង ទូច បាទមានប្រសាសន៍ថាតួនាទីរបស់គណបក្សប្រជាជនកម្ពុជាក្នុងប្រទេសកម្ពុជា មានសារៈសំខាន់ច្រើននៅក្នុងវិស័យនយោបាយ ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍសង្គម។ តួនាទីសំខាន់ៗរួមមាន៖ ១.ដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយធំបំផុតដែលបានឈ្នះការបោះឆ្នោតជាច្រើនដង ហើយដឹកនាំរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តន៍គោលនយោបាយ និងគម្រោងអភិវឌ្ឍន៍ជាតិ។ ២. រក្សាសន្តិភាព និងស្ថិរភាពនយោបាយគណបក្សនេះអះអាងថាមានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្រោយពេលប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងវិបត្តិនយោបាយជាច្រើន។ ៣.អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ។ ៤. តំណាងប្រជាពលរដ្ឋក្នុងរដ្ឋសភាសមាជិកគណបក្សនៅក្នុង រដ្ឋសភាកម្ពុជា មានតួនាទីពិភាក្សា និងអនុម័តច្បាប់ ដើម្បីគ្រប់គ្រងប្រទេស។៥.ដឹកនាំយុទ្ធសាស្ត្រអភិវឌ្ឍជាតិគណបក្សបានកំណត់ទិសដៅអភិវឌ្ឍន៍រយៈពេលវែង សម្រាប់កែលម្អជីវភាពប្រជាពលរដ្ឋ និងការរីកចម្រើនជាតិ។

ឯកឧត្តម អេង ទូច សមាជិកគណៈកម្មកាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងស្ទឹងសែន ជំរុញលើកទឹកចិត្ត
និងផ្តាំផ្ញើសមាជិកសមាជិកាទាំងអស់ ចូលរួមថែរក្សាសន្តិភាព និងចៀសវាងជម្លោះនយោបាយ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស។ មានសាមគ្គីភាព មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ ដើម្បីរួមគ្នាសាងសង់ប្រទេស។ ខិតខំធ្វើការ បង្កើនផលិតកម្ម និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចូលរួមគោរពច្បាប់ និងគោរពស្ថាប័នរដ្ឋ ដើម្បីរក្សារបៀបរៀបរយក្នុងសង្គម។ ការពារឯករាជ្យ និងអធិបតេយ្យជាតិជំរុញឱ្យសមាជិកសមាជិការួមគ្នាការពារប្រទេស និងថែរក្សាអត្តសញ្ញាណជាតិ។ អត្ថបទ លោក ធូ កែវមុន្នី