កំពង់ធំ÷ លោក ផាង វី ដាក់ចេញចលនា«លំនៅឋានស្អាត» និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្ស សំដៅប្រែក្លាយឃុំទ្រាជាឃុំគំរូ និងឈ្នះរាល់ការបោះឆ្នោត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្ស និង
ផ្សព្វផ្សាយពីចលនាប្រកួតប្រជែង «លំនៅឋានស្អាត» កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានភូមិទាំង១៦ គណៈកម្មាធិការគណបក្សឃុំ-ភូមិ ព្រមទាំងសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត។
ថ្លែងក្នុងអង្គប្រជុំ លោកប្រធានក្រុមការងារ បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារ ព្រមទាំងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីចុះអនុវត្តតួនាទី និងភារកិច្ចនៅតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកប្រធានបានសង្កត់ធ្ងន់ថា ការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សតាមភូមិនីមួយៗឱ្យបានច្បាស់លាស់ គឺជាកិច្ចការអាទិភាព ដោយសហការជិតស្និទ្ធជាមួយសាខាបក្ស និងក្រុមបក្សភូមិ ដើម្បីពង្រឹង និងពង្រីកកម្លាំងសមាជិកបក្សឱ្យកាន់តែរឹងមាំ ក្នុងគោលដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ជាចុងបញ្ចប់ លោកប្រធានក្រុមការងារ ក៏បានជំរុញឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកសមាជិកាបន្តយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅ តាមទីសាធារណៈនានាដើម្បីប្រែក្លាយឃុំទ្រា ឱ្យទៅជាឃុំគំរូដែលមានបរិស្ថានស្អាត និងគួរឱ្យចង់រស់នៅប្រចាំស្រុកស្ទោង ខេត្តកំពង់ធំផងដែរ៕






































