​ខេត្តកំពង់ឆ្នាំង​ប្រារព្វ​មិ​ទ្ទិញ​ពិភពលោក​ប្រ​យុ​ទ្ឋ​និង​ជ​ម្អឺ​អេ​ដ​ស៏​ក្រោម​ប្រធានបទ​ “​គ្មាន​ការរើសអើង គ្មាន​ការចម្លង​ថ្មី និង​គ្មាន​ការស្លាប់​”

0

​កំពង់ឆ្នាំង​៖ ប្រធានបទ​ថ្មី​របស់​ពិភពលោក​គឺ​“ គ្មាន​ការ​រើស​អ៊ើ​ង គ្មាន​ការចម្លង​ថ្មី និង​គ្មាន​ការស្លាប់​” ត្រូវបាន​លើកឡើង​ក្នុង​ពិធី​ប្រារព្វ​ទិវា​ពិភពលោក​ប្រ​យុ​ទ្ឋ​និង​ជ​ម្អឺ​អេ​ដ​ស៏​០១ ធ្នូ ឆ្នាំ​២០១៤​នៅក្នុង​ខេត្តកំពង់ឆ្នាំង លោក សៀក គឹម លៀង អភិបាលរង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​បែបនេះ

ក្នុងឱកាស​ដែល លោក បាន​អញ្ជើញ ជា​អធិបតីភាព ក្នុង​មិ​ទ្ទិញ​ទិវា​ពិភពលោក​ប្រ​យុ​ទ្ឋ​និង​ជ​ម្អឺ​អេ​ដ​ស៏ ធ្វើឡើង​នៅ​សា​លាន​យោ បាយ​ខេត្ត នៅ​ពី​ព្រឹក​ថ្ងៃទី ២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ក្នុង​
​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក អភិបាលរង​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៥.៥២២​នាក់ ។​DSC01040
​ ​លោក សៀក គឹម​លៀង បាន​មានប្រសាសន៍​ទៀតថាៈ ជម្ងឺ​អេ​ដ​ស៏​បាន​បង្ក​វិនាសកម្ម​និង​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​លើ​អាយុ​ជិវិត​មនុស្ស និង​សេដ្ឋកិច្ចសង្គម​ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​ពិភពលោក និង​កំពុងតែ​បង្កើន​ការរីក​រាលដាល​យ៉ាង​ខ្លាំងក្លា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​គ្មាន​ការ​រើសមុខ ទោះ​មាន​ឋានៈ តួនាទី​ព​ណ៏​សម្បុរ ជាតិ​សាសន៍ ស្រី​ប្រុស មាន​ឬ​ក្រ​ក៏ដោយ ។ ដូច​ច្នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​សក ល​នេះ យើងទាំងអស់គ្នា ត្រូវតែ​រួមគំនិត​ប្តេជ្ញាចិត្ត សន្យា​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ​ដែល​បង្កឡើង​ដោយសារ​អេ​ដ​ស៏ និង​រួមដៃគ្នា​ចូលរួម​ទប់ស្កាត់​អោយបាន​កា​រីក​រាលដាល​នៃ​ជម្ងឺ​អេ​ដ​ស៏ ។​
DSC01047

​លោក​អភិបាលរង​ខេត្ត​ក៏បាន​លើកឡើងថាៈ យើង​មិនត្រូវ​រើសអើង​មាក់ងាយ ឬ​ទុកអោយ​នៅឯ​កោ​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​ឡើយ ត្រូវ​ចាត់ទុក​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ និង​ជម្ងឺ​អេ​ដ​ស៏​មាន​សិ​ទ្ឋ​សេរីភាព​ធម្មតា និង​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ថែទាំ​ព្យាបាល​ពួកគេ​មានចិត្ត​ស្ងប់ និង​មាន​លំនឹង​តស៊ូ​ក្នុង​ជីវិត ជៀសវាង​ការចម្លង​ដល់​អ្នក​ដ៏​ទៃ​។​DSC01048

​ ​លោក លឹម លៀង​ងួន អនុប្រធាន​មន្ទីរ​សុខាភិបាល ទទួលបន្ទុក​ការងារ​អេ​ដ​ស៏​បាន​រាយ​ការអោយដឹងថាៈ ក្នុង​១០​ខែ ឆ្នាំ​២០១៤ លេខាធិការដ្ឋាន​អេ​ដ​ស៏ ខេត្ត​បានរៀបចំ​ចុះ​ត្រួតពិនិត្យ​តាម​សេវា​កំសាន្ត​ប្រ ចាំ​ខែ​នៅក្នុង​ខេត្ត របស់​ក្រុម​ក​កា​ងារ​អំប់រំ​ផ្ទាល់ មិត្ត​អប់រំ​មិត្ត​ថ្នាក់​ខេត្ត ដោយបាន​សហការ​ជាមួយ​អង្គការ​CWPD ធ្វើ​សកម្មភាព​ទូទាំង​ខេត្ត និង​ផ្តល់នូវ​សំភារៈ​អប់រំ ដូចជា​ស្រោមអនាម័យ ខិ​ត្ត​ប​ណ្ន័ ផ្ទាំង​រូបភាព​និង​សំភារៈ​ផ្សេងៗ ។ ក្រៅពីនោះ​មានការ​ងារ​ពិនិត្យ​កាមរោគ ការងារ​ថែ​រទាំ និង​ព្យាបាល​អ្នក​ជម្ងឺ អេ​ដ​ស៏​តាម​ផ្ទះ ការងារ​ថែទាំ​កុមារកំព្រា ការផ្តល់​ប្រឹក្សា​ក្នុងការ​ធ្វើ​តេស​ឈាម ការងារ​ថែទាំ​និង​ព្យាបាល​បន្ត​ដល់​អ្នក​ជម្ងឺ​អេ​ដ​ស៏ ការព្យាបាល​ជម្ងឺ​ឱកាសនិយម និង​ឱសថ​ប្រឆាំង​ជម្ងឺ​អេ​ដ​ស៏ ការបង្ការ និង​ការចំលង ពី ម្តាយ​ទៅ​កូន​ជាដើម ។DSC01043

​ទន្ទឹម​និង​ការងារ​ខាងលើនេះ​លេខាធិការដ្ឋាន​អេ​ដ​ស៏ ខេត្តកំពង់ឆ្នាំង បាន​សហការ​ល្អជា​មួយ​អង្គការ​ជា​ដៃគូ​ជាច្រើន នៅក្នុង​សកម្មភាព​ការពារ ការរីក​រាលដាល និង​ទប់ស្កាត់​ជម្ងឺ​អេ​ដ​ស៏ ក្នុងនោះ​មាន អង្គការ WVC , LWD , CPR , CWPD ,CHEC, UNICEF,MAGNA និង​AHEAD ។​
​អង្គ​មិ​ទ្ទិញ​ក៏បាន​សំដែង​នូវ​របាំ​ជូនពរ និង​សំដែង​រឿង​ខ្លី​ស្តីពី​ការយល់ដឹង និង​ការអប់រំ​អំពី​អេ​ដ​ស៏ ដល់​សមាជិក សមាជិកា​ក្នុង​អង្គ​មិ​ទ្ទិញ​ទស្សនា និង​ជា​ចុងក្រោយ​ក៏បាន​ចែក​នូវ​អំណោយ​មួយចំនួន ដល់​ជនរងគ្រោះ ដោយសារ​ជំងឺ​អេ​ដ​ស៏​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ ៕