កាលពីរសៀលម្សិលមិញនេះ គណៈកម្មការចម្រុះដឹកនាំដោយលោកប៊ូ ប៊ុនហាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ ១ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ បានធ្វើការដុតបំផ្លាញគ្រឿងញៀន និង សម្ភារៈវិចខ្ចប់ ថ្លឹង និងឧបករណ៍ជក់ មួយចំនួនធំ ។
ក្នុងឱកាសដុតបំផ្លាញគ្រឿងញៀននាពេល លោកព្រះរាជ្ញា ប៊ូ ប៊ុនហាំង បានអោយដឹងថា ការដុតបំផ្លាញគ្រឿងញៀននេះជាលើកទី ២ ហើយ លើកទី១ពោលគឺលើក បានធ្វើនៅសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១២ ដែលមានការចូលរួមពីសាលាខេត្តព្រះសីហនុ មន្ត្រីកងរាជអាវុធហត្ថទទួលបន្ទុកគ្រឿងញៀន និង សមត្ថកិច្ចនគរបាលទទួលបន្ទុកគ្រឿងញៀនផងដែរ។ លើកទី ២ នៅរសៀលថ្ងៃទី១១ខែមីនា ឆ្នាំ២០១៤នេះ ការដុតបំផ្លាញគ្រឿងញៀននេះ រួមមាន ៖
១- ថ្នាំប្រភេទICE (ម៉ាទឹកកក) មានចំនួន ១៩៣ ចង់ , ២- ថ្នាំប្រភេទ WY (មេតំហ្វេតាមីន) មានចំនួន ១,១៤៥,៧៥ គ្រាប់, ៣- ថ្នាំប្រភេទ ហេរ៉ូអ៊ីន មានចំនួន ២ ដុំ, ៤- ថ្នាំប្រភេទម្សៅកេតាមីន មានចំនួន ៤ គ្រាប់, ៥- ម្សៅកូដេអ៊ីនចំនួន ១ ថង់, ៦- កញ្ឆារគ្រាមចំនួន ២ ថង់, ៧- ទឹកកញ្ឆារ ចំនួន ១ ថង់, ៨- ជ័រកញ្ឆារ ចំនួន ១ ថង់, ៩- ប្រដាប់កិនកញ្ឆារ ចំនួន ៥០ គ្រឿង, ១០- ដបជក់គ្រឿងញៀន និង ខ្សែចំនួន ៧៨, ១១- ម្សៅដុំរឹងស្រអាប់ ចំនួន ៣ ថង់, ១២- ម្សៅដុំខ្មៅចំនួន ២ ដុំ, ១៣- ថ្នាំគ្រាប់ពណ៌ស ចំនួន ២ គ្រាប់, ១៤- ថ្នាំឌីយ៉ាស្បាម ចំនួន ៤០ គ្រាប់, ១៥- ថ្នាំទឹកហ្វេតាមីន ចំនួន ១ ដប, ១៦- ម្សៅច្រកក្នុងសំបកថ្នាំពេទ្យចំនួន ១២ គ្រាប់, ១៧- ជញ្ជីង ជ្រុញ ដែកកែស ស្បោង ក្រដាប់ខ្ចប់ ទុយោ ថង់ប្លាស្ទីក កន្ត្រៃ សឺរ៉ាំង ម្ជុល ០១ ចំនួនទៀត ដែលមានការចូលរួមពីលោក នួន ប៊ុនថុល ប្រធានការិយាល័យអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក ជរ ហេង ស្នងការរងទទួលបន្ទុកគ្រឿងញៀន និង សមត្ថកិច្ចកងរាជអាវុធហត្ថទទួលបន្ទុកគ្រឿងញៀនខេត្តព្រះសីហនុ ផងដែរ ។
លោកបានបន្តទៀតថា ការដុតបំផ្លាញគ្រឿងញៀនខាងលើនេះ គឺជាការបង្ហាញអោយឃើញថា គ្រឿងញៀនវាធ្វើអោយប៉ះពាល់ សុខភាព និង បំផ្លាញជីវិតមនុស្ស គ្រឿងញៀនបង្ករអំពើអោយមានអំពើហិង្សា គ្រឿងញៀនធ្វើអោយបែកបាក់សង្គមគ្រួសារ ដូច្នេះទើបយើងដុតបំផ្លាញចោលគ្រឿងញៀននេះចោល ដើម្បីជាសារមួយ ដាស់ស្មារតីដល់កូនខ្មែរគ្រប់រូប កុំអោយប្រព្រឹត្តគ្រឿងញៀន ជៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ៕