សៀមរាប ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យមានសមត្ថភាពគ្រប់គ្រាន់យើងចាំបាច់ត្រូវតែធ្វើការអភិវឌ្ឍន៍កម្មវិធីសិក្សាឲ្យមានលក្ខណៈស្តង់ដាអន្តរជាតិ នៅសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្ត សៀមរាប មានបើកអង្គសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើកម្មសិក្សាថ្នាក់បរិញ្ញាបត្រ រងផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងព័ត៌មានវិទ្យា ក្រោមអធិបតីភាពរបស់ លោក សៀនសុ វណ្ណា សកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ ។
មានប្រសាសន៍នោះលោក សៀនសុវណ្ណាក៏បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើកម្មសិក្សាថ្នាក់បរិញ្ញាបត្រ រងផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងព័ត៌មានវិទ្យានេះថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ខាងមុខសាស្ត្រាចារ្យសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាបបានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមន្ត្រីជំនាញនៃស្ថាប័នរដ្ឋពាក់ព័ន្ធដូចជាមន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្មជាដើម ដើម្បីធ្វើយ៉ាងណារិះរកគន្លឹះសំខាន់ៗដែលទីផ្សារការងារនៅក្នុងតំបន់គេកំពុងមានតម្រូវការយកមកដាក់បញ្ចូលក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃក្នុងគោលដៅធ្វើឲ្យនិស្សិតដែលបានទទួលការបណ្តុះបណ្តាលនៅសកវិទ្យាល័យនេះបញ្ចប់ទៅមានការងារធ្វើគ្រប់ៗគ្នា។លោកបានបញ្ជាក់ថា បើទោះបីបច្ចុប្បន្ននេះគន្លាតនៃធនធានមនុស្សនៅកម្ពុជាមានការស្ថិតនៅឆ្ងាយពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានបន្តិចក៍ពិតមែន ប៉ុន្តែយើងត្រូវតែខិតខំធ្វើយ៉ាងណាបណ្តុះបណ្តា
លធនធានមនុស្សរបស់យើង ចូលរួមការប្រគួតប្រជែងជាមួយគេបានផងដែរ ។តាមរយៈសហប្រតិបត្តិការជាមួយស្ថាប័នជំនាញរបស់រដ្ឋ និងដៃគូរអប់រំអន្តរជាតិនានា ក្នុងការរិះរកចំណុចសំខាន់ៗយកមដាក់បញ្ចូលក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃ លើការបណ្តុះ បណ្តាលដល់និស្សិតកម្ពុជាយើង ក្លាយជាធនធានប្រកបទៅដោយគុណភាពខ្ពស់ នៅក្នុងតំបន់អាស៊ានទាំងមូល សម្រាប់ទៅពេលអនាគត ៕




































