សហរដ្ឋអាមេរិក​ប្រគល់​នាវា​ល្បាត ( RHIBS ) ចំនួន ៦​គ្រឿង​ដល់ទី​បញ្ជាការ​ជួរមុខ​នៃ​អគ្គលេខាធិការដ្ឋាន​គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ (​ក​.​ជ​.​សរស​)

0

​ ​នាវា​ល្បាត ( RHIBS ) ចំនួន ៦​គ្រឿង ដែល​១​គ្រឿង​មាន​កម្លាំង​៣០០​សេស និង​បន្លាស់​ដែលជា​អំណោយ​របស់​ការិយាល័យ​សហប្រតិបត្តិការ​យោធា​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឪ្យ​ទីបញ្ជាការ​ជួរមុខ​នៃ​អគ្គលេខាធិការដ្ឋាន​គណ​កម្ម​ការ​ជាតិ​លំហរ​សមុទ្រ នៅ​ព្រឹក​ថ្ងៃទី ០១ ធ្នូ ឆ្នាំ​២០១៤​នៅ​ទីបញ្ជាការ​ជួរមុខ​នៃ​អគ្គលេខាធិការដ្ឋាន​គណ​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ក្រោម​អធិបតីភាព​ឯកឧត្តម​ឧ​ត្ត​ម​នារី ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​លំហរ​សមុទ្រ ។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​វរៈសេនីយឯក គ្រេច ទី​ពី​ន អនុព័ន្ធយោធា​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។IMG_6214
​ ​ឯកឧត្តម​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេ​បញ្ជា​ទីបញ្ជាការ​ជួរមុខ​នៃ​អគ្គលេខាធិការដ្ឋាន​ក​.​ជ​.​ស​.​ស មានប្រសាសន៍​បញ្ជាក់ថា​បច្ចុប្បន្ន​បញ្ហា​សន្តិសុខ​លំហ​សមុទ្រ​នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​សំរាប់​ពិភពលោក​ទាំងមូល​និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​រាល់​បញ្ហា​ដែល​កើតមាន​នៅក្នុង​តំបន់​មាន​ជាអាទិ ចោរ​សមុទ្រ ការ​ប្លន់​ប្រដាប់អាវុធ​ទៅលើ​នាវា​ដឹកជញ្ជូន​ទំនិញ​ការគំរាមកំហែង​នៃ​អំពើ​ភេរវកម្ម​តាម​សមុទ្រ ការរត់​ព​IMG_6222

ន្ធ័​គ្រឿងញៀន​និង​អាវុធ ការបំពុល​បរិស្ថាន ការនេសាទ​ខុសច្បាប់ រលក​យក្ស​ស៊ូ​ណា​ម៉ី​ក និង​ខ្យល់ព្យុះ​ជាដើម​។​ល​។ ដោយឡែក​នៅក្នុង​ដែនសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្វីត្បិតតែ​សភាព​ការគំរាមកំហែង​ដូច​បាន​រៀបរាប់​ខាងលើ​មាន​កំរិត​តិចតួច​ពិតមែន​ប៉ុន្តែ​វា​ក៏​និង​អាច​រីក​រាលដាល​ធំ​ឡើង​ប្រសិនបើ​យើង​មិនបាន​ចាត់វិធានការ​ជាក់លាក់​ណាមួយ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជាមុន​ឡើយ​។IMG_6221
​ឯកឧត្តម​ឧ​ត្ត​មនា​វី ទៀ វិញ បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​និង​បាន​ចាត់ទុកថា​ការប្រគល់​អូប័រ​ទាំង​0៦​គ្រឿង នៅ​ឱកាស​នេះ​គឺ​ពិត​ជាមាន​អត្ថន័យ​និង​មាន​សារៈសំខាន់​ដ៏​លើសលប់​មិនអាច​កាត់ថ្លៃ​បាន​ពោលគឺ​មិន​គ្រាន់តែ​បាន​ជួយ​ឧបត្ថម​លើ​វិស័យ​ហ្វឹកហ្វឺន​ដើម្បី​បង្កើន​សមត្ថភាព​ដល់ក​ង​យោធពលខេមរៈភូមិន្ទ​និង​សំរាប់​កងទ័ពជើងទឹក​បុ​ណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​បំពាក់​នូវ​មធ្យោបាយ​សំរាប់​បំរើកា​រងារ​ក្នុងការ​ពង្រឹងពង្រីក​ធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​សុវត្ថិភាព​និង​សន្តិសុខ​នាវាចរ​នៅក្នុង​តំបន់​ទទួលខុសត្រូវ​ផង​។