​អាជ្ញាធរខេត្ត​ស្វាយរៀង​ធ្វើ​មី​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា

0

​÷​ស្វាយរៀង​÷​អាជ្ញាធរខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៤​នេះ​បានរៀបចំ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​១៩៧៨​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៤​។​ពិធី​នេះ​ក្រោម​វត្តមាន​លោក ជៀង អំ អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​និង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តស្វាយរៀង​និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ព្រះសង្ឃ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​១០០០​នាក់​យ៉ាង​អធិក​អធ៌​ម​។​20141202_075704

លោក ជៀង អំ មានប្រសាសន៍ថា ថ្ងៃនេះ​ពិតជា​ថ្ងៃ​ដ៍​មហោឡារិក អធិក​អធម៌​និង​ពោ​ពេញ​ទៅដោយ​ក្ដី​សោមនស្ស​រីករាយ​ជា​អនេក​ដែល​យើងទាំងអស់គ្នា​បានមក​ជួបជុំគ្នា​ប្រារ​ព​ធ្វើ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ទិវា​កំណើត​រណសិរ្ស​២​ធ្នូ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​រំដោះ​និង​សង្គ្រោះ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់រានមានជីវិត​ឡើងវិញ​រួចផុត​ពី​គ្រោះមហន្តរាយ​និង​ការកាប់សម្លាប់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុល ពត​។​ទោះជា​20141202_075630

រយះពេល​ជាង​បី​ទសវត្ស​បាន​កន្លងផុត​ទៅហើយ​ក្ដី​ក៍​ព្រឹត្តិការណ៍​ជា​ប្រ​វត្ត​សាស្ត្រ​នេះ​នៅតែ​ចារិក​ជាប់​ជានិច្ច​ក្នុង​ដួងចិត្ត​នៃ​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​។​គឺ​ផ្អែកលើ​មូលដ្ឋាន​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​នៅ​ចងចាំ​បាន​ថា រណសិរ្ស​២​ធ្នូ​គឺជា​បុព្វការី​ដ៍​មាន​មហា​គុ​ណូ​ប​កា​រះ​ចំពោះ​ជាតិ​និង​ប្រជាជន​កម្ពុជា ស្រប​នឹង​ទិស​ស្លោក​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែលថា មាន​ថ្ងៃ​២​ធ្នូ​ទើប​មាន​ថ្ងៃ​៧​មករា​មាន​ថ្ងៃ​៧​មករា​ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​។​លោក ជៀង អំ បាន​បន្តថា មី​ទ្ទិញ​ដែល​យើង​ប្រារ​ព​ធ្វើ​នៅពេលនេះ​គឺ​ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​វីរ​យុទ្ធជន យុទ្ធ​នារី​និង​អ្នកស្នេហាជាតិ​គ្រប់​ជំនាន់​ដែល​បានធ្វើ​ពលី​កម្មដ៍​ធំធេង​នៅ​គ្រប់​20141202_075805

សម័យកាល​ដើម្បី​ភាព​ស្ថិតស្ថេរ​គង់វង្ស​រីកចំរើន​នៃ​ទឹកដី​មាតុភូមិ​និង​ប្រជាជន​ខ្មែរ​។​ពេលនេះ​ប្រជាជន​កម្ពុជា​ទាំងមូល​ជិត​ឈាន​ចូលដល់​ឆ្នាំ​ថ្មី​ជាមួយនឹង​ក្ដី​មោទនភាព​ក្រៃលែង ចំពោះ​សមិទ្ធផល​ទាំងឡាយ​លើ​គ្រប់​វិស័យ​ដែល​យើង​សម្រេចបាន​ក្នុង​បណ្ដា​ឆ្នាំ​កន្លងទៅ​ព្រមទាំង​ជំនឿ​ដ៍​មុតមាំ​ចំពោះ​ជោគជ័យ​ថ្មី​ថែមទៀត​ក្នុង​ឆ្នាំ​២០១៥​ខាងមុខនេះ​៕​