ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ​ប្រតិកម្ម​ជាមួយ​ក្រុមការងារ​ស្រុក​បរិបូណ៌​រឿង​រាយការណ៍​ ​ពីបទ​ល្មើស​នេសាទ​ខុស​ការពិត អ្នកកាសែត​ស្នើសុំ​លោក​អភិបាលខេត្ត​កោះប្រជុំ​ដោះស្រាយ​

0

​ ​
​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ​ជាង​២០​នាក់​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៤ បាន​មានប្រតិកម្ម​យ៉ាងខ្លាំង​តវ៉ា​គ្នា​យ៉ាង​តឹងសរសៃក ជាមួយ​លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូណ៌ និង​ជាមួយ​សមាជិក​សហគម​ន៍​នេសាទ​របស់លោក​ប្រធាន​សហគមន៍​នេសាទ​អសមត្ថភាព ទាក់ទង​និង​ការរាយការណ៍​អំពី​បទល្មើស​នេ​សា​នៅក្នុង​តំបន់​អភិរក្ស​ខុស​រឿង​ពិត​ជូន​លោក​អភិបាលខេត្ត​។​DSC09191

ភាព​ប្រតិកម្ម​ចំរូងចម្រាស់ និង​ថែមទាំង​មាន​ការចង់​វាយតប់​គ្នា​ផង​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​វត្ត​កំពង់ព្រះ​គគីរ ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ក្រោយ​កិច្ចប្រជុំ​របស់ ក្រុមការងារ​ស្រុក​បរិបូណ៌ និង​មន្ត្រី​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង មក​ហៅ​ប្រជុំ​ប្រជាពលរដ្ឋ​ត្រួតពិនិត្យ​ស្នាម​មេដៃ​លើ​លិខិត​អន្តរាគមន៍​។​DSC09190

​ដើមរឿង​នៃ​ការ​ប្រតិកម្ម​ខាងលើនេះ ដំបូង​ឡើយ​គឺ​ប្រជាពលរដ្ឋ​បាន​សួរ​អ្នកយកព័ត៌មាន​យើង​ថា​៖​ហេតុ​​ដូចម្តេច​បានជា​មានប​ទ​ល្មើស​នេសាទ​ពេញ​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ​ហើយ សមត្ថកិច្ច​និង​អាជ្ញាធរ​មិន​នាំ​​គ្នា​បង្ក្រាប បែរជា​នាំគ្នា​មក​ត្រួតពិនិត្យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជា​អ្នកប្តឹង​និង​បង្ហាញ​ពីបទ​ល្មើស​ទៅវិញ​។​ពេល​​នោះ លោក ហុង វាស្នា ភ្នាក់ងារ​ទូរទស្សន៍​បាយ័ន បាន​ឆ្លើយ​ប្រាប់​ប្រជាពលរដ្ឋ​ថា​៖ មកពី​សមត្ថកិច្ច​ចំនាញ​និង​អាជ្ញាធរ​ស្រុក​មើលឃើញ​បទល្មើស​ដាក់​សម្រាស់​ក្នុង​ឡូត៍​អភិរក្ស​ហើយ បែរជា​រាយការណ៍​ភូតភរ​លោ​អភិបាលខេត្ត​ទៅវិញ​ថា សម្រាស់​ទាំងនោះ​នៅលើ​ខ្នង​កោះ​ចំការ មិនមែន​នៅក្នុង​ព្រែក​អភិរក្ស​ដូច​អ្នកកាសែត​រាយ​ការ​នោះទេ​។

​ពេល​លោក ហុង វាស្នា និយាយបាន​ត្រឹមនេះ លោក ថា​ន់ សា​រុំ ក៏​មក​ទាន់​ហើយ​និយាយថា តើ​ខ្ញុំ​រាយ​​ការ​ភរ​ចៅហ្វាយខេត្ត​នោះ ភរ​យ៉ាង​មិច​ខ្លះ របាយការណ៍​នោះ​គឺ​លោក​និង​សមត្ថកិច្ច​ជំនាញ បាន​ឯកភាពគ្នា​រា​​យ​ការ ខណៈនោះ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ផ្ទុះ​កំហឹង​ឡើង​…!​ថា​សម្រាស់​ទាំងអស់នោះ​គឺ​ពួកគាត់​បាន​ចុះ​​មុជទឹក​យក​ដោយ​ផ្ទាល់ដៃ​នៅក្នុង​ព្រែក​អភិរក្ស​មិនមែន​នៅលើ​ខ្នង​ចំការ​នោះទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើ​ការងា​​រ​តែ​បែបនេះ ពួកគាត់​លែងមាន​ជំនឿ​ហើយ ពេល​បោះឆ្នោត​លើក​ក្រោយ​ពួកគាត់​ឈប់​បោះឆ្នោតអោយ​ហើយ​។​DSC09192

​ ​ខណៈនោះ​ដែរ​មាន​ប្រជាពលរដ្ឋ​៣​គូរ ៦​នាក់​ដែល​៣​នាក់​កាន់ជើង​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​​អសមត្ថភាព និង​៣​នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​ប្តឹង​សុំ​ដក​លោក ផាន់ ផល្លា ពី​ប្រធាន​សហគមន៍​ដែល​បាន​ធ្វើបាប​​ពួកគាត់ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក ចង់​វាយតប់​គ្នា​ទៀតផង​កុំ​តែ​បាន​សមត្ថកិច្ច​ជួយ​ឃាត់​ទាន់​។​​ ​បន្ទាប់មក​នៅ​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៤ លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូណ៌ បាន​រាយ​កា​​រណ៍​បំ​ភ្លើ​ស​ការពិតទៅ​ប្រធានការិយាល័យ​ទូរទស្សន៍​បាយ័ន​ថា លោក ហុង វាស្នា ជា​អ្នក​ញុះញុង​អោយ​ប្រជា​​ពលរដ្ឋ​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ទៅវិញ​។​

ចំណែក លោក ផាន់ ផល្លា ឆ្លើយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បា​​យ័ន​ថា ភ្នាក់ងារ​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ហង្ស​មាស ប្រចាំខេត្ត​កំពង់ឆ្នាំង​ជា​អ្នក​ញុះញុង​អោយ​ប្រជា​ពល​​រដ្ឋ​ប្រឆាំង​ជាមួយ​លោក​ជា​ប្រ​ធា​សហគមន៍​នេសាទ ដោយ​រយះពេល​២​ខែ​នេះ​លោក​ត្រូវបាន​ភ្នាក់ងារ​ទូរទស្សន៍​​ទាង​២​រំខាន​ធ្វើ​ការងារ​អ្វី​មិនកើត ទើប​កើតមាន​បទល្មើស​ជាច្រើន​ក្នុង​ឡូត៍​អភិរក្ស​ពេលនេះ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ភ្នាក់ងារ​ទូរទស្សន៍​ទាំង​២​ខាងលើ​បាន​រាយការណ៍​រឿង​ខាងលើនេះ​​ជូន​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​បាន​សំណូមពរ ដល់​លោក​អភិបាលខេត្ត​កោះហៅ​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់​(​លោក​អភិបាលខេត្ត​ថា លោក​និង​ពិចារណា​ដោះស្រាយ​រឿងនេះ​)​រួមមាន​៖​ប្រធាន​សហគមន៍​នេសាទ តំណាង​ប្រជាពលរដ្ឋ​ប្តឹង​ប្រធាន​សហគមន៍​នេសាទ លោក​មេឃុំ​កំពង់ព្រះ​គគីរ លោក​អភិបាលរង​ស្រុក​បរិបូណ៌ លោកនាយ​សង្កាត់ នាយផ្នែក នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល មក​ប្រជុំ​តុមូល​មួយ​នៅក្នុង​សាលាខេត្ត ដើម្បី​សំដែង​នូវ​ការពិត​រៀងៗ​ខ្លួន និង​ដើម្បី​ដោះស្រាយ​រឿងហេតុ​ខាងលើនេះ ថា​តើ​អ្នកកាសែត​និង​ប្រជា​ពល​​រដ្ឋ​ខិតខំ​ការពារ​តំបន់​អភិរក្ស និង​ប្រធាន​សហគមន៍​នេសាទ សម​ត្ថិ​ច្ច​ជំនាញ អាជ្ញាធរ​ដែល​ឃើញ​មាន​បទល្មើស​នេសាទ​ហើយ​មិន​ព្រម​បង្ក្រាប អ្នកណា​ខុស​អ្នកណា​ត្រូវ​….!៕