កម្មករ​៣​នាក់​ត្រូវបាន​ស្លាប់ និង​២​នាក់​ទៀត​បាត់​ខ្លួន ដោយសារ​ឡើង​កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ

បងប្អូន​ប្រជាពលរដ្ឋ​ចំណាកស្រុក​នៅតែ​បន្ត​ឡើង​កាប់​រុករក​ឈើ​ក្រញូង​លើ​ទឹកដី​ថៃ​ជា​រៀងរាល់ថ្ងៃ ត្រួវ​ទទួលរង​ការដេញ​បាញ់ប្រហារ សំលាប់​ពី​សំណាក់​ទាហាន​ថៃ ស្ទើរ​ជា​រៀងរាល់​ខែ​ស្ថិត​នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នេះ​ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន​បើកដៃ​អោយ​

ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ដែល​ត្រួវ​ប្រថុយប្រថាន​និង​គ្រោះថ្នាក់ ដែល​កម្មករ​ទាំងនោះ​បាន​នាំគ្នា​ឡើង​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​តាម​ច្រក ដំណាក់​ផ្តៀក ហៅ​ចំនុច ប៉​ម​៥ និង​ចំនុច​ឆ្កែ​លោត​ជា​កន្លែង ឈរជើង​របស់​វរ​សេនា​តូច​លេខ​៤០៥​។​
  ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា​ឆ្នាំ​២០១៤ កម្មករ​ចំនួន​៥​នាក់​ដែល​បាន​ឡើង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​នោះ​ត្រួវបាន​ទាហាន​ថៃ​បាញ់សម្លាប់​អស់​ចំនួន​៣​នាក់​និង​បាត់​ខ្លួន​២​នាក់ ទី​១​ឈ្មោះ  អ៊​ន ជី​ម អាយុ​៥០​ឆ្នាំ​ភេទ​ស្រី​ទី​២ ឈ្មោះ ទិន ទិ អាយុ ២៥​ឆ្នាំ ភេទ​ប្រុស ទី​៣​ឈ្មោះ ម៉ៅ ម៉ន អាយុ​២១​ឆ្នាំ ភេទ​ប្រុស អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​បាត់​ខ្លួន​ចំនួន​២​នាក់​ទៀត​ឈ្មោះ ម៉ៅ ធា អាយុ​១៨​ឆ្នាំ ភេទ​ប្រុស  និង​មួយទៀត​ឈ្មោះ ឪ ឡាង អាយុ ៤៨​ឆ្នាំ ភេទ​ប្រុស អ្នក​ទាំងអស់​នោះ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ភូមិ​ឈើទាល​គង ពួកគាត់​បាន​ឡើង​កាប់​ឈើ​គ្រញូង​នៅ​ចំនុច​ដំណាក់​ផ្តៀក ដែរ​ជា​ផ្លួវ​សម្បុក​ជ្រូក ស្ថិត​នៅក្នុង​ភូមិសាស្ត្ររ​បស់​វរ​សេនា​តូច​លេខ​៤០៥​។​
​ភ្នាក់ងារ​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ​៣ ទាន់​ហេតុ​ការ​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​សុំ​ធ្វើ​ការអធិប្បាយ​ពី​លោក​វរ​សេនី​ឯក លាស់ ណា​ម មេបញ្ជាការ​វរ​សេនា​តូច​លេខ​៤០៥​មិន​អាច​ទំនាក់ទំនង​បាន​និង​លោក​ផែន សុ​ផួន​ដែល​ជា​មេបញ្ជាការរង លោក​បាន​ឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​ថា​មិនដឹង​ទៅ​វិញ ។​
        គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៩​ខែ​ឆ្នាំ​ដដែល ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ជា​ប្រធាន​សមរភូមិ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួនទៀត​ដែល​មាន​ការពាក់ព័ន្ធ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​នៅក្នុង​វត្ត​ឈើ​ទាល​គង ឯកឧត្តម ស្រី ឌឹ​ក ក៍​បាន​លើក​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង​មួយ​រយះ​កន្លងមក តាម​ខ្សែរ​បន្ទាត់​ព្រំដែន ជាពិសេស គឺ​នៅ​ចំនុច​ច្រក​អានសេះ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បាន​បើកដៃ​អោយ កម្មករ​ឡើង​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ ចាប់តាំងពី​ខែ​មករា រហូតមក​ដល់​ខែ​មិនា​នេះ គឺ​មាន​ការ​បាត់​ខ្លួន និង​ស្លាប់​មនុស្ស​អស់​ជាច្រើន​អ្នក​មក​ហើយ​ដោយសារតែ​មន្ត្រី​មួយចំនួន​មិន​អនុវត្ត​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ក៍​ដូចជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល បែរ​ជា​បើកដៃ​អោយ​ពលករ​ឡើង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​តាម​ទំនើងចិត្ត ធ្វើយ៉ាងណា​អោយ​តែ​បាន​ប្រាក់​ចូល​ហ៊ោ​បាវ​របស់ខ្លួន ដោយ​មិន​គិត​ពី​ការបាត់បង់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ​៕

1