​ពន្ធ​ផ្លូវ​សំរាប់​យាន្ត​យន្ត និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ ឆ្នំ​២០១៤ ក្នុងប្រទេស​កម្ពុជា ផុតកំណត់​ត្រឹម​ថ្ងៃ​៣១ ខែធ្នូ​

0

​ ពន្ធ​ផ្លូវ​សំរាប់​យាន្ត​យន្ត និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ ឆ្នំ​២០១៤ ក្នុងប្រទេស​កម្ពុជា និង​ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃ​៣១ ខែធ្នូ​ខាងមុខ​នេះហើយ ។ ​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​រំលឹក​ដល់​ម្ចាស់​យានយន្ត និង​យាន្ត​ជំនិះ​ទាំងអស់ ដែល​

មិនទាន់បាន​ទៅ​បង់ពន្ធ​ផ្លូវ លើ​យាន្ត​យន្ត និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ សូមមេត្តា​រួសរាន់​ទៅ​បង់ពន្ធ​នេះ នៅតាម​ទីតាំង​របស់​រដ្ឋ​បាលព​ន្ធ​ដា និង​តាម​ធនាគារ​មួយចំនួន ដូចជា​៖ ធនាគារ អេស៊ីលីដា និង​ធនាគារ កាណាឌីយ៉ា ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែធ្នូ​ខាងមុខ ឈាន​មូល​មកដល់ ។​eb759aff-9d7d-4346-8ddb-8224d8f9fe2b
​ ​លោក​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ថ្មី ត្រូវ​និង​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥​តទៅ អង្គភាព​ពន្ធដា នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ចុះ​ធ្វើការ​ត្រួតពិនិត្យ នៅតាម​ដង់ផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​អនុវត្ត​ការផាកពិន័យ​ទឹកប្រាក់​ពន្ធ គឺ​ស្មើ​និង​១០០% នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់ ដែល​ម្ចាស់​មានការ​យឺតយ៉ាវ មិន​បានមក​បង់ពន្ធ​ផ្លូវ​នេះ ៕20140821_11
​ ​