ស្ទឹងត្រែង៖ឯកឧត្តមនាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាព នៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤ ក្នុងពិធី សម្ពោធសំណង់ស្តូបវិមានរំលឹកគុណវិរៈយុទ្ធជនកងទ័ពពលី
កម្ពុជា -វៀតណាម ដែលយោធភូមិភាគទី ១ សហការជាមួយយោធភូមិភាគទី ៥ នៃកងទ័ពវៀតណាម ខេត្ត យាឡាយ រៀបចំធ្វើឡើងនៅទឹកដីខេត្តស្ទឹងត្រែង ។
ឯកឧត្តមឧត្តមសេនីយ៏ឯក ហូត ឈាង មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជការយោធភូមិភាគទី ១ មានប្រសាសន៍ថា ៖ សមិទ្ធិផលសំណង់ស្តូបវិមានរំលឹកគុណនេះ គឺផ្ដើមចេញពីប្រធានបទនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កម្ពុជាជាមួយបក្ស រដ្ឋាភិបាលក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។
ឯកឧត្តមមានប្រសាសន៍ទៀតថា ៖ សមិទ្ធិផលនេះជាការរក្សាបានយ៉ាងល្អ នៃចំណងសាមគ្គីភាព មិត្តភាព សេរីភាពដែលជាប្រពៃណីបងប្អូនល្អ ប្រទេសភូមិផងរបងជាមួយ កាលពីសម័យសង្គ្រាម បានជួយនឹងធ្វើពលីកម្មអាយុជីវិតរួមគ្នារំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយសង្គ្រាមផ្ទៃក្នុងក៏បានបញ្ចប់តែមិត្តវៀតណាមនូវតែជួយកម្ពុជាបន្តទៀត ។
ឯកឧត្តមនាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ចាត់ទុកថាស្តូកវិមានរំលឹកគុណនេះពិតជាបាននាំនូវមកនៅមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តឲ្យខិតខំបន្ដ ការពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃនិងមានភាពរឹងមាំថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមិត្តភាពកងទ័ពវៀតណាមបន្តជួយកងទ័ពកម្ពុជា នៃសមិទ្ធិផលផ្សេងៗទៀត ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពនៃប្រទេសទាំងពីរ ឲ្យក្លាយទៅជាមិត្តភាពយូរអង្វែងសំរាប់ថ្ងៃអនាគត ។
សូមបញ្ជាក់ថាសំណង់ស្ដូបវិមានរំលឹកគុណវិរៈយុទ្ធជននេះ ផ្ដើមកសាងឡើងចាប់ពីថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ ១៩១៣ ទៅលើផ្ទៃដីទំហំ ១០០ ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង មានបណ្ដោយ ៧០ ម៉ែត្រ ទទឹង ៤៥ម៉ៃត្រ ក្នុងទំហំទឹកប្រាក់ចំនួន ១៥ ម៉ឺងដុល្លាសហរដ្ឋអាមេរិច បានមកពីរការជួយឧបត្ថម្ភរបស់កងយោធភូមិភាគទី ៥ កងទ័ពវៀតណាម នៃខេត្ត យ៉ាឡាយ ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមនឹងមេបញ្ជាការ មេបញ្ជាការរងកងទ័ព គណៈអភិបាលខេត្តទាំងបី ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី បានអញ្ជើញកាត់ខ្សែបូរសម្ពោធ និងអញ្ជើញដាក់កម្រផ្កាគោរពនូវវិញ្ញាណ ក្ខន្ធដល់យុទ្ធជនពលីនៃកងទ័ពទាំងពី កម្ពុជា វៀតណាម ៕





































