ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ជិត​២០០​នាក់​បាន​ចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​សម្បត្តិ​វប្បធម៌​ជាតិ​នៃ​ប្រាសាទបន្ទាយឆ្មារ​

0

ខេត្តបន្ទាយមានជ័យ​៖
​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ជិត​២០០​នាក់​ដឹកនាំ​ដោយ លោក សាន វ​ឌ្ឍ​នា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បានធ្វើ​ដំណើរ​ចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​តម្លៃ​សម្បត្តិ វ​ធម៌​នៃ​ប្រាសាទបន្ទាយឆ្មារ​ដែលជា​កេ​រិ៍្ត​មរតក​របស់​ដូនតា​បាន​កសាងឡើង​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មកហើយ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៤​។ ប្រសាទ​បន្ទាយឆ្មារ​មាន​ទីតាំង​ជាប់​ទៅ​និង ព្រំដែន​កម្ពុជា​-​ថៃ​នៅ ចម្ងាយ ពី​រួម​ខេត្ត​image (4)
​បន្ទាយមានជ័យ​៦៥​គីឡូម៉ែត្រ​ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​ប្រាសាទបន្ទាយ ឆ្មារ​នេះដែរ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​កសាង​ជួសជុល​ឡើងវិញ​ហើយ​គ្រោង​និង​រៀបចំ​ដាក់ចូល​ជា​បេតិកភណ្ឌ​ពិ​ភ​លោក​នៅពេល​ខាងមុខនេះ​ផង​។​ការចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​របស់​ក្រុម​សហភាព​ស​ហ័​ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​នៅ​ប្រាសាទបន្ទាយឆ្មារ​នេះ​ក្នុង​គោលបំណង​ដើម្បីឱ្យ​កូន​ខ្មែរ​ជំនាន់​image (3)ក្រោយ​ចេះ​ស្រលាញ់​សម្បត្តិ​វប្បធម៌ ខ្មែរ​ដែលជា​ដួងព្រលឹង​ជាតិ​ក៏ដូចជា​នាំគ្នា​ចូលរួម​ថែរក្សា​ការពារ​អភិរក្ស​ឱ្យបាន​គង់វង្ស​ឡើង​។​ជុំវិញ​ប្រវត្តិ​នៃ​ប្រាសាទបន្ទាយឆ្មារ​នេះ​លោក យង់​តាំង​កួយ​ប្រធាន​មន្ទីរ​វ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​បានឱ្យដឹងថា​៖​ប្រាសាទបន្ទាយឆ្មា​រកសា​ង​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​សតវត្ស​ទី​១២​និង​ដើម​សតវត្ស​ទី​ទី​១៣ ដែលជា​ក្សត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុងសម័យ​អង្គរ ។​លោក​បាន​បន្ត​ឱ្យដឹងទៀតថា ប្រាសាទបន្ទាយឆ្មា​រកសា​ង​លើ​ផ្ទៃដី​ទីទួល​មាន​ប្រាង្គ​ចំនួន​៥៦ ប្រាង្គ​មាន​រូបព្រហ្ម​៣៧​មាន​ផ្លូវ​ចូល​៤​ទិស ក្លោងទ្វារ​នីមួយៗ​មាន​រូប​រឿង​គោ​សមុទ្រ​ទឹកដោះ និង​កំផែង​៤​ជាន់​។​ប្រាសាទ​នេះ​ជា​សំណង់​ធ្វើ​អំពី​ថ្មបាយក្រៀម​និង​ថ្មភក់​និង​មាន​ប្រាសាទ​រណប​ជុំវិញ​ចំនួន​៨​ប្រាសាទ​។​លោក​បានលើកឡើង​ទៀតថា​៖​ប្រាសាទបន្ទាយឆ្មា​រកសា​ង​ឡើង​ដើម្បី​ឧទ្ទិស​ថា្វ​យ​ជូន​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ព្រះនាម​សិន​កុមារ​និង​ឧទ្ទិស​ជូន​មេទ័ព​ទាំង​បួន​ដែល​បាន​ពលី​ជីវិត​នៅក្នុង​សមរភូមិ នៅ​គ្រា​ដែល​ប្រយុទ្ធ​ជាមួយ មេទ័ព​ប្រទេស​ចំប៉ា​ដែល​បាន​ចូល​រុករាន​ទឹកដី អាណាចក្រ​កម្ពុជា​យើង​នេះ​។​ប្រាសាទបន្ទាយឆ្មារ គេ​ដាក់​នាម​ថា​ជា​រាជធានី​តូច​ហើយ​កសាង​ចុង ក្រោយ​គេ​បង្អស់​ក្នុង​ចំ​ណើ​ម ប្រាសាទបុរាណ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​។​