មន្ត្រី​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម ជំរុញ​លើកទឹកចិត្ត​ប្រជាកសិករ ងាក​មក​ប្រើ ជីសរីរាង្គ​ធម្មជាតិ​ក្នុង​សហគមន៍​វី​ញ ដើម្បី​ធានាបាន​នូវ​សុ​ខុ​មា​ភាព និង​សុ​វត្តិភាព​ស្បៀង​

0

ក្រចេះ ៖ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម ក៍​ដូចជា​មន្ត្រី​អង្គការ មិន​ម៉ែន​រដ្ឋាភិបាល​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដែល​កំពង់​ប្រើ ប្រាស់​ថ្នាំ​កសិកម្ម​ជី​គី​ម៉ី អោយ​ងាក​មក​ប្រើ​ថ្នាំ​ជីសរីរាង្គ​ធម្មជាតិ​ដែលមាន​នៅក្នុង​សហគមន៍​វី​ញ​ដើម្បី​រួមចំណែក​ផលប៉ះពាល់​និង​ធានាបាន​នូវ​សុ​ខុ​មា​ភាព សុ​វត្តិភាព​ស្បៀង ។​
មានប្រសាសន៍​ទៅកាន់​ប្រជាកសិករ សិស្សានុសិស្ស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​តាម​បណ្តារ​មន្ទី​ពាក់​ព​ន្ឋ័​ប្រមាណ​ជិត​៥០០​នាក់ នៅក្នុង​ទិវា​គ្មាន​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​លើ​ប្រធានបទ (​រួមគ្នា​កាត់បន្ថយ ផលប៉ះពាល់​ថ្នាំ​កសិកម្ម ដើម្បី​ធានាបាន​នូវ​សុ​ខុ​មា​ភាព​និង​សុវត្ថិភាព​ស្បៀង កាល ពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូរ ឆ្នាំ​២០១៤ មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង លោក បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គ​ការមិន​ម៉ែន​រដ្ឋាភិបាល​បានបញ្ជាក់​អំពី​ផលប៉ះពាល់​នៃ​កា​ប្រើប្រាស់​ថ្នាំ​ជី​គី​ម៉ី គឺ​វា​អាច​បង្ករ​ផលប៉ះពាល់​ទៅដល់ សុភាព​អាយុជីវិត មនុស្ស សត្វ និង​បរិស្ថាន ជាដើម ។​2

លោក បណ្ឌិត តឹក វណ្ណា​រ៉ា មានប្រសាសន៍ថា​វិស័យ​កសិកម្ម​គឺជា​វិស័យ​ដ៍​សំខាន់បំផុត​សំរាប់​ប្រជាជន​កម្ពុជា ហើយ​វិស័យនេះ​បាន​ចូលរួមចំណែក​ជំរុញ សេដ្ឋកិច្ចជាតិ​ដោយ​ផ្តល់នូវ​ស្បៀងអាហារ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​គ្រប់រូប មិនតែប៉ុណ្ណោះ វិស័យ​កសិកម្ម​បានផ្តល់​ជា​វត្ថុធាតុដើម​យ៉ាង​ចំបង​សម្រាប់​ការអភិវឌ្ឍន៍​ផ្នែក​កសិឧស្សាហកម្ម និង​ជា​ប្រភព​ចំណូល​ជាតិ​យ៉ាងសំខាន់ ដែល​ទទួល ពី​ការធ្វើ​ផលិតកម្ម​នាំចេញ​ផលិតផល​កសិកម្ម​ចូល​នៅ​ក្នុ​ទីផ្សារ​អន្តរជាតិ ។​1
កសិកម្ម​កម្ពុជា​ជា​វិស័យ​មួយ​នៅក្នុង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​អាណ្ណា​តិ​ទី​៥ ដែល​បច្ចុប្បន្ននេះ​ប្រជាកសិករ​កំពង់​តែមាន​ការពេញនិយម​ក្នុង​ប្រើរ​ប្រាស់​នូវ​សារធាតុ​គី​ម៉ី ដូចជា​ថ្នាំ​កសិកម្ម ជី​គី​ម៉ី ថ្នាំ​បំប៉ន​អ័ក​ម៉ូ​ន ដើម្បី​ជំរុញ​ផលិតផល​កសិកម្ម​រប​ស់​ពួកគាត់​អោយមាន​ការកើនឡើង​កាន់​តែ​ច្រើន
​ទន្ទឹម​និង​ការធ្វើអោយមាន​ទិ​ន្និ​ផល​កើតឡើង វាក៍​បង្ករ​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ទៅដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន ពិសេស​សន្តិសុខ​ស្បៀង និង​សុ​វត្តិភាព នៅ​កម្ពុជា ។​
លោក នាយក​ប្រតិបត្តិ បានបញ្ជាក់​ទៀតថា កា​ប្រារ​ព្ឋ​ទិវា​នេះ​ឡើង​ក្នុង​គោល បំណង​ទី​១ ដើម្បី​ជំរុញ​អោយ​ស្ថាន​ប័ន​ពាក់​ព​ន្ឋ័ ចូលរួម​លុបបំបាត់​ការប្រើប្រាស់​ថ្នាំ កសិកម្ម ដែល​កំពង់​ប្រឈម​និង​គ្រោះថ្នាក់ ទី​២​គឺ​លើកទឹកចិត្ត ដល់​ប្រជាកសិករ ពិសេស​ស្ត្រី អោយ​ងាក​មកប្រើប្រាស់​វិធានការ​ចម្រុះ គ្រប់គ្រង​ដំណាំ​នៅក្នុង សហគមន៍ និង​ទី​៣ ផ្សព្វផ្សាយ​អំពី​ផល​ព៉ះ​ពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​មកលើ សុខភាព បរិស្ថាន និង​សង្គម ។ ក្នុងនោះ​លោក បាន​ស្នើអោយ​រដ្ឋាភិបាល​កម្ពុជា មេត្តា​ពង្រឹង​កា​អនុវត្តន៍​ច្បាប់​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ថ្នាំ​កសិកម្ម ខុស ច្បាប់ និង​ថ្នាំ​កសិកម្ម​ដែល​ធ្វើអោយ​ខូចខាត និង​ការបាត់​នូវ​តុល្យភាព​នៃ​លំ​និង នៃ ប្រព​ន្ឋ័ អេកូឡូស៊ី សុខ​មា​ភាព​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​ស្បៀង​នៅ​កម្ពុជា ដើម្បី​ឈានទៅដល់​ការលុបបំបាត់​ថ្នាំ​កសិកម្ម​ទាំងស្រុង​ផងដែរ ។​3

លោក ឈឿន វន តំណាង​ប្រជាកសិករ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ក្នុងនាម​លោក​ជា​កសិក​ដាំ​ដំណាំ ដំឡូង​ម៉ី គឺ​ក្នុង​មួយថ្ងៃ​លោក ប្រើប្រាស់ ថ្នាំ​សម្លាប់​សត្វល្អិត​ដែលមាន​ជាតិ​គី​ម៉ី ចាប់ពី​១០​ធុង​ឡើងទៅ ហើយ​គឺ​វា​អាចធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង កាន់តែ​ត្រុន​ទ្រោម​ទៅៗ អាកា​រះ​ពល​ថ្នាំ គី​ម៉ី គឺ​មុនដំបូង​វា​ធ្វើអោយ​យើង ព្រៅ​សំ​បុល​ពេញ​ខ្លួន បន្ទាប់មក​ចាប់ផ្តើមរ​ម៉ាស់​ក្បាល រួច​ចាប់ផ្តើម​ស្រវាំងភ្នែក​មើលលែងឃើញ​តែម្តង ។
លោក​បានបញ្ជាក់​ពី កា​ប្រើប្រាស់​ជាតិ​គី​ម៉ី វា​អាចធ្វើអោយ​យើង​ខាតបង់​ប្រាក់ និង​ពេល​វា​លា​របស់​យើង ក្នុងនោះ​ក៍បាន​ផ្តាំផ្ញើ​ដល់​ប្រជាកសិក​ទាំងអស់ ដែល​បាន បង្ករ​បង្កើន សូម​ជៀសវាង​នូវ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​សារធាតុ​គី​ម៉ី ហើយ​ងាក​មក​ប្រើ ជីធម្មជាតិ​ដែលមាន​នៅក្នុង​សហគមន៍​វិញ ដែល​វា​មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​ចំណេញ​ថវិការ​បាន​ខ្លះ​ផង ។​ម៉េង ហ៊ាង ក្រចេះ​2

​ជនសង្ស័យ​ភេទ​ប្រុស​ពីរ​នាក់​ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​
​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទី មួយ មានឈ្មោះ ហួត គង់ ទី​ពីរ​មានឈ្មោះ ជា តុលា ។ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។ ទើប​ជាក់ស្តែង​ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​នេះ​បន្ទាប់ពី​កម្លាំង​នគរបាល​ជំនាញ​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ហើយ​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាបបាន​តែម្តង ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​នូវ​ប្រភេទ​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​តូច​និង​សម្ភា​រះ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​បន្ត ៕
​លោក ព្រិន្ទបាលទោ ខេង ខេមរា​