ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ត​និង​បំពាក់​ប​ច្ជា​មរ​ណះ​ថ្នាក់​ឩ​ត្ត​ម​សេនីយ៍​ត្រី​ជូន​សព​លោក ន​ន់ សុ​ផាន្នី

0

​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ ទី ១២​ខែ ធ្នូ ឆ្នាំ​២០១៤​នេះ ឯក​ឩ​ត្ត​ម ឩ​ត្ត​ម​សេនីយ៍​ឯក ហែម ថេង​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំង​ប្រតិភូ​រួម​ដំណើរ​ក៏ដូចជា​កងកម្លាំង​នគរបាលជាតិ​មួយចំនួនទៀត​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ត​និង​បំពាក់​ប​ច្ជា​មរ​ណះ​Image1

ថ្នាក់​ឩ​ត្ត​ម​សេនីយ៍​ត្រី​ជូន​សព​លោ​កន​ន់​សុ​ផាន្នី អតីត​នគរបាលជាតិ​ដែល​ទើប​និង​ប្រកាស​ផ្ទេរ​តួនាទី​ភា​រះ​កិច្ច​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទៅ​បំរើការ​ជា​អនុប្រធាននាយកដ្ឋាន​អន្តោ​ប្រវេ​នន៍​ក្រសួងមហាផ្ទៃ ។ ដែល​លោក​បានទទួល​មរ​ណះ​ភាព​កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ ក្នុង​ជន្មាយុ ៥២ ឆ្នាំ ដោយ​រោគា​ពា​ធ៍​ដោយ​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​គេហដ្ឋាន​នៃ​សព​ស្ថិតនៅក្នុង សង្កាត់​គោកចក ក្រុង​សៀមរាប ។
Image2 (1)

ដោយ​នៅក្នុង​ពិធី​ដ៏​ក្រៀមក្រំ​នេះ​ក្នុងនាម​ជា​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ក៏ដូចជា​បន្ទាប់ពី​បានដាក់​នូវ​កម្រងផ្កា និង ការបូជា​ទៀន ធូ​ក ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត នៃ​សព​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី​ន​ន់​សុ​ផាន្នី​និង​ធ្វើការ​ស្មឹង​ស្មា​ត គោរព​វិញ្ញាណ​ក្ខ័​ន្ត​នៃ​សព ក្នុងការ​រំ​លឹ​ង​នូវ​គុណបំណាច់​របស់លោក ដែល​បាន​តស៊ូ​ពុះពារ​ក្នុងការ​បំរើ​ជាតិ​មាតុភូមិ នៃ​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​យើង ឲ្យ​បាន​ទៅកាន់​ទី​សោយសុខ​ក្នុង​សុគតិភព​ថ្មី ព្រមទាំង​សូម​បែរក្រោយ​ឲ្យ​ពរជ័យ​ដល់​ថ្នាក់ដឹកនាំ​ជាតិ បងប្អូន​រួម​អាវុធ និង ក្រុមគ្រួសារ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ នឹង ដឹកនាំ​ប្រទេស​ឲ្យ​មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន​រួចមក ។​Image3

​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​នាឱកាស​នោះ ឯក​ឩ​ត្ត​ម ឩ​ត្ត​ម​សេនីយ៍​ឯក ហែម ថេង ​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំង​កងកម្លាំង​ទាំងអស់ បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​នូវ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ក្នុងការ​បំរើ​ជាតិ​មាតុភូមិ ទាំង​វិស័យ​កងកម្លាំង និង ព្រះពុទ្ធសាសនា ។ ម្យ៉ាងទៀត​ចំពោះ​គំរូ​នៃ​វីរៈភាព និង រាល់​ស្នាដៃ​នៃ​សមិទ្ធផល​ដ៏​ធំធេង​ដែល លោក​បាន​បន្សល់ទុក​នៅ ក៏បាន​ធ្វើ​ឲ្យ​បងប្អូន​រួម​អាវុធ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ ចងចាំ​ជានិច្ច នូវ​គំរូ​វីរៈ​ដ៏​ឆ្នើម​របស់លោក ដែល​ធ្វើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​ពី​វីរៈភាព​ទាំងនេះ​ផងដែរ ៕Image0
​នៅក្នុង​ពិធី​នោះ​ឯក​ឩ​ត្ត​ម ឩ​ត្ត​ម​សេនីយ៍​ឯក ហែម ថេង បាននាំយក​នូវ​ថវិកា​សមាគម​ន៍​មិត្ត​នគរបាលជាតិ​ចំនួន ៤ លាន​រៀល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ចំនួន ២ លាន​រៀល និង លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ១​លាន​រៀល​សរុប ៧​លាន​រៀល​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ន​ន់ សុ​ផាន្នី ដើម្បី​ទុក​សម្រាប់​យកទៅ​ប្រើប្រាស់​តាម​តំរូវការ​ក្នុង​ពិធី​បុណ្យសព​នេះ​ផងដែរ ៕

​រូបភាព និង អត្ថបទ  ខេង ខេមរា​