ស្ទឹងត្រែងៈ ប្រុសស្រីជនជាតិឡាវ២នាក់ ត្រូវបានតុលាការខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ផ្តន្ទាទោសដាក់ពន្ឋនាគារក្នុងម្នាក់ៗ១០ឆ្នាំនិងពិន័យ២០លានរៀល ពីបទជួញ ដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ជិត១គីឡូក្រាម ។
ជនជាប់ចោទឈ្មោះ ខាំភូស៊ីសាវ៉ាត ភេទប្រុស អាយុ៦៧ឆ្នាំ និង ស្ត្រីឈ្មោះ អាត់សនប៉ាសើត អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជាមួយកញ្ចប់គ្រឿងញៀនទម្ងន់ជិត១គីឡូក្រាមកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៣០ខែមិថុនា ឆ្នាំ២០១៣ត្រង់ចំណុចអន្លង់មរកតឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ តាមរយៈការឆ្លងដែនពីប្រទេស ឡាវចូលប្រទេសកម្ពុជា តែត្រូវសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ៕