Manchester United ​ត្រៀម​នាំយក Lescott ​ពី Man City

​យោង​តាម​គេហទំព័រ Daily Star ​បាន​ចុះផ្សាយ​ថា​ ​ក្លិប​បិសាច​ក្រហម Manchester United  ​កំពុង​តែ​ត្រៀម​សំណើរ​ដើម្បី​នាំយក​ខ្សែការពារ Joleon Lescott ​របស់​មេឃ​ខៀវ Manchester City ​នៅ​រដូវក្តៅ​នេះ​ ​។​

ខ្សែការពា​រវ័យ​ ៣១ ​ឆ្នាំ​រូប​នេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​នៅពេល​ចប់​រដូវ​កាល​ហើយ​រូបគេ​មិន​សូវ​ជា​បាន​ចូល​លេង​ញឹកញាប់​ទេ​ក្រោម​ការដឹកនាំ​របស់​លោក Manuel Pellegrini ​នៅ​ទឹកដី Etihad Stadium ​។​


​ទោះបីជា​យ៉ាងណា​ក៏ដោយ​ Lescott ​ក៏​កំពុង​ត្រូវបាន​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ក្លិប​នៅ Premier League ​គឺ Stoke City និង Newcastle United ​ព្រមទាំង​ក្លិប Besiktas ​របស់​ទួរគី​ផងដែរ​ ៕​

Lescott