Messi ​ចង់​ចូល​និវត្តន៍​នៅ Barcelona

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្សង់​ទីន​ Lionel Messi ​បាន​ចេញ​មុខ​បដិសេធ​លើ​ការចុះផ្សាយ​ពី​សំណាក់             អ្នកសារព័ត៌មាន​ថា​ ​រូប​គេ​អាច​នឹង​ចាកចេញ​ពី Barcelona ​នៅ​រដូវ​កាល​នេះ​ ​។​

មាន​សេចក្តីរាយការណ៍​មួយ​នា​ពេល​ថ្មីៗ​នេះ​បាន​លើកឡើង​ថា​ ​ក្លិប​មេឃ​ខៀវ Manchester City  ​កំពុងតែ ត្រៀម​ទឹកប្រាក់​មហាសាល​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​ឲ្យ​ចាកចេញ​ពី​ទឹកដី Camp Nou  ​នៅពេល ចប់​រដូវ​កាល​នេះ​ ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ Messi ​បាន​លើកឡើង​ថា​ ​រូប​គាត់​ចង់​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ជាមួយ​ក្លិប អ្នក​មាន​បុណ្យ Barcelona ​។​
Messi ​បាន​និយាយ​ក្រោយ​ការប្រកួត​ឈ្នះ Osasuna ៧-០ ​កាល​ពី​យប់មិញ​ថា​ “​គោលបំណង​របស់​ខ្ញុំ​គឺ​ចូល​និវត្តន៍​នៅ Barcelona ​ខ្ញុំ​រីករាយ​នៅទីនេះ​” ​។​
​គួរបញ្ជាក់​ថា​ ​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក Messi ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​ ២៨ ​គ្រាប់​ហើយ​ ៕​

Messi