ព័ត៌មានចុងក្រោយពីយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួនគឺត្រូវគេប្លន់ ហើយអ្នកប្លន់នោះអាចជាអាកាស់យានិកផ្ទាល់តែម្តង ពេលនេះបានបង្ហាញនៅព័ត៌មានជាច្រើនស្តីពីផ្លូវដែលយន្តហោះMH 370 ចុះចតបានមានរហូតដល់ទៅ៦០០ផ្លូវ។
សារព័ត៌មានStraits Times របស់សឹង្ហបុរីបានដក់ស្រងសារព័ត៌មានMirror របស់អង់គ្លេសបានផ្សព្វផ្សាយថា ជាមួយនិងថាមពលនៅលើយន្តហោះអាចគ្រប់គ្រាន់សម្រាប់ការហោះហើរទៅចុះចត់នៅគ្រប់ទីកន្លែងចាប់ពីប៉ាគីស្ថានរហូតដល់ទៅភាគខាងលិចប្រទេសអូស្ត្រាលី។យន្តហោះនោះអាចចុះចតនៅលើផ្លូវ១ក្នុងចំណោម៦៣៤ផ្លូវនៅក្នុងតំបន់ បើយន្តហោះនោះពិតជាត្រូវគេប្លន់ពិតមែន។
តួលេខស្តីពីផ្លុវខាងលើពឹងផ្អេកទៅលើផែនទីWNYC ជាគេហទំព័រមិនយកផលប្រយោជន៍មានទីតាំងនៅទីក្រុងញ៉ូវយក់អាមេរិក។ គេហទំព័រនោះបានបញ្ចាក់ថា យន្តហោះដែលបាត់ខ្លួននោះអាចចុះចកនៅលើផ្លូវមួយក្នុងចំណោមផ្លូវ៦៣៤ផ្លូវក្នុង២៦ប្រទេសផ្សេងគ្នា។
អាកាស់យានិកជំនាញបើកយន្តហោះប៊ូអ៊ិន៧៧៧ បានបញ្ចាក់ថាយន្តហោះប្រភេទនេះត្រូវការផ្លូវចុះចត់មានប្រវែងតែ១៥២៤ម៉ែត្រប៉ុណ្ណោះ។ ពឹងផ្អែកទៅលើឯកសា WNYC បានរកឃើញផ្លុវចុះចត់រាប់រយកន្លែងតំបន់ដាច់ស្រយាលដូចជា ផ្លូវក្នុងអាកាសយានដ្ឋានGan ក្នុងប្រទេស Maldives, អាកាសយានដ្ឋានDalanzadgad នៅមុងហ្គោលី អាកាស់យានដ្ឋានYap នៅMicronesia ឬក៏អាកាស់យានដ្ឋាន Miyazaki នៅជប៉ុនជាដើម ដែលសុទ្ធសឹងតែតំបន់ដាច់ស្រយាលគ្មានមនុស្សទៅដល់។
នៅពេលនេះសកម្មភាពរុករកតាមដែលសមុទ្រតំបន់មួយចំនួនក៏ត្រូវបានផ្អាក់ក្រោយពេលដឹងថាយន្តហោះត្រូវគេបញ្ចារទៅចុះចត់នៅកន្លែងផ្សេង។ ប៉ូលិសម៉ាឡេស៊ីក៏បានចាប់ផ្តើមស្រាវជ្រាវទៅលើអ្នកបើកបរ Zaharie Ahmad Shah ។
ការស្រាវជ្រាវនាពេលនេះរួមមានទស្សននោយបាយរបស់ Zaharie Ahmad Shah និងជំនឿសាសនា ក៏ដូចជាធ្លាប់បានទៅកាន់ប្រទេសណាខ្លះនៅលើពិភពលោក។ ក្រៅពីនេះនៅមានចំណង់ចំណូលចិតក៏ត្រូវបានស្វែងយលផងដែរ។ មិនត្រឹមតែអ្នកបើកបរប៉ុណ្ណោះទេ ក្រុមអាកាស់យានិកទាំងអស់ត្រូវបានស្រាវជ្រាវដូចគ្នា។
ក្នុងពេលនេះសារព័ត៌មានDaily Mail របស់អង់គ្លេស បានរកឃើញថា អ្នកបើកបរយន្តហោះគឺជាអ្នកគាំទ្រយ៉ាងខ្លាំងដល់មេដឹកនាំបក្សប្រឆាំងនៅម៉ាឡេស៊ី គឺលោកDatuk Seri Anwar Ibrahim ។ នៅមុនពេលយន្តហោះដែលបាត់ខ្លួនចាប់ផ្តើមហោះហើរប៉ុន្មានម៉ោងអាកាស់យាននិកZaharie បានទៅចូលរួមស្តាប់ការកាត់ទោសរបស់តុលាការទៅលើមេបក្ស Ibrahim ដោយតុលាការបានសម្រេចដាក់គុករយៈពេល៥ឆ្នាំ។ការសម្រេចរបស់តុលាការធ្វើឲ្យអាកាសយានិកបង្ហាញការខកចិត្តយ៉ាងខ្លាំង។ ចំណុចទាំងនោះហើយបានគេដាក់សំនួរសួរថា ការប្លន់យន្តហោះនោះជាសកម្មភាពសងសឹករបស់អ្នកបើកបរយន្តហោះទៅលើរដ្ឋាភិបាលម៉ាឡេស៊ីឬ? ៕