សល់​តែ​០១​ខែ​កន្លះ​និង​ដល់​ថ្ងៃ​រៀបការ​កូនស្រី​រត់ចោល​កូនប្រុស​មក​ភ្នំពេញ​បាត់​

0

​ ភ្នំពេញ៖ ក្មេងស្រី​ម្នាក់​បាន​រត់ចោល​កូនប្រុស​ជិត​ដល់​ថ្ងៃ​រៀបការ​នៅសល់តែ ០១ ខែ​កន្លះ​គត់​ពិធី​និង​ចាប់ផ្តើម​ជា​ផ្លូវការ ហើយ​ម្តាយ​បាន​កក់​ថ្លៃ​ម្ហូបអាហារ និង​រឿង​ផ្សេងទៀត​អស់​លុយកាក់​ជាច្រើន ។​ហើយ​ម្តាយ​បានមក​តាម​យក​កូន​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​សា​ធា​រណះ​នៅ​ម៉ោងជាង ២ និង ២០ នាទី​រសៀល​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ ២០១៤ នៅ​ចំណុច​ខាងមុខ​ហាង​យីហោ ម្លប់​ពោធិ ផ្លូវ ២០០៤​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ។​

ស្ត្រី​ឈ្មោះ នាង សាន បានអោយដឹងថា ក្មេងស្រី​ដែល​ត្រូវ​ម្តាយ​បង្ខំ​រៀបការ​នោះ​មានឈ្មោះ នាង សុ​ភី អាយុ ១៩ ឆ្នាំ និង ម្តាយ​ឈ្មោះ នាង សាត អាយុ ៤២ ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ទ្រាត ស្រុក គី​រី​វង្ស ខេត្តតាកែវ ។ រឿងរ៉ាវ​ដែលនាំអោយ​មានការ​ភ្ញាក់ផ្អើល​នោះ​ដោយសារតែ​កូនស្រី​របស់គាត់​បានមក​លេង​ផ្ទះ​ពូ​ដែលជា​ម្ចាស់​ហាង​គុយទាវ យីហោ តារា នៅ​ភូមិ​ខាងលើ​ហើយ​ម្តាយ​បាន​ចាប់​អូសទាញ​កូនស្រី​ឈ្មោះ នាង​សុ​ភី ចូល​រថយន្ត​តែ​កូន​មិន​ចូល​ក៍កើត​មានការ​អូស​ប្រតាយប្រតប់​តាម​ដងផ្លូវ ។ ទើប​ផ្អើល​ដល់​សមត្ថកិច្ច​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ កូនស្រី​នាង​បាន​ឆ្លើយថា ដាច់ខាត​គឺ​មិន​ព្រមទៅ​រៀបការ​នោះទេ​ពីព្រោះ​នាង​មិនបាន​ស្រលាញ់​បុរស​នោះទេ ។​

ស្ត្រី​ជា​ប្អូន​បាន​បន្តថា កន្លងមក​នាង​បាន​ភ្ជាប់ពាក្យ​និង​គ្នា​រួចរាល់​អស់ហើយ​នៅសល់តែ ០១ ខែ​កន្លះ​ទៀត​ទេ​ដល់​ថ្ងៃ​រៀបការ​ហើយ តែបើ​មិន​ព្រមទៅ​រៀបការ​ទេនោះ​ភាគី​ខាង​ស្រី​ត្រូ​ង​តែ​សង​បណ្តា​ការ​ទាំងអស់ ។ ដោយសារតែ​ខឹង​និង​កូន​ខ្លាំងពេក​ស្ត្រី​ជា​ម្តាយ​បាន ( គាំងបេះដូង ) ដួល​នៅ​ប៉ុស្តិ​ប៉ូលិស​កា​កាប​តែម្តង ពេលនោះ​កូនស្រី​ក៍បាន​ឆ្លើយថា ខ្ញុំ​យល់​ព្រមទៅ​រៀបការ ហើយ​ស្ត្រី​រូបនោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម​ផងដែរ ៕01 02