រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ធ36ខ្នង ស្ថិតក្នុងក្រុមទី7 ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនបូមខ្សាច់ឯកជនមួយបានបូមខ្សាច់ពន្លិចផ្ទះរបស់ពួកគាត់បណ្ដាលអោយលិចទឺកខូចខាត់ទ្រព្យសម្បត្តិជាច្រើនកាលពីវេលាម៉ោង16និង30នាទីថ្ងៃទី4ខែមេសាឆ្នាំ2014។ បើតាមលោក មៅ ឌីណា ភេទប្រុស អាយុ46ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើបានរៀបរាប់អោយដឹងថា៖ គាត់មានការភិតភ័យយ៉ាងខ្លាំងបន្ទាប់ពីក្រុមហ៊ុនបូមខ្សាច់ឯកជនមួយនេះបានបូម្សាច់ដាក់ដីបំពេញបឹងមួយ ដែលមានព្រំប្រទល់ជាប់ព្រំដីរបស់ពួកគាត់ហើយក្រុមហ៊ុនមិនបានធ្វើ
របងដើម្បីការពារមិនអោយខ្សាច់ហូរចូលដីរបស់ពួកគាត់ឡើយពេលដែលក្រុមហ៊ុននោះបូមខ្សាច់ចាក់បំពេញដីខាងលើនេះស្រាប់តែខ្សាច់នឹងទឹកដែលកំពុងបូមនោះបានហូរចូលផ្ទះរបស់ពួកគាត់ដូចជាបាក់ទំនប់អញ្ចឹងហើយបានរងការខូចខាតទ្រព្យសម្បត្តិជាច្រើននៅក្នុងផ្ទះរបស់ពួកគាត់ដោយមានការភ័យបារម្មណ៍ពេកហើយម្យ៉ាងវិញទៀតខ្លាចមានគ្រោះថ្នាក់ដល់
អាយុជីវិតរបស់កូនៗរបស់ពួកគាត់ផងនោះពួកគាត់បានទៅរាយការណ៍ប្រាប់លោក ពេជ្រសារឿនចៅសង្កាត់ជ្រោយចង្វាដើម្បីចាប់ការរឿងនេះ។ លោក ពេជ្រសារឿនចៅសង្កាត់ជ្រោយចង្វាបានចុះមកប្រាប់ក្រុមហ៊ុនបូមខ្សាច់ឯមួយ នេះអោយបញ្ឈប់ការបូបខ្សាច់ជាបណ្ដោះអាសន្នហើយអោយក្រុមហ៊ុនបូមខ្សាច់ឯកជនមួយនេះធ្វើការដោះស្រាយសំណង់សង
ការខូចខាតដល់ផ្ទះប្រជាពលរដ្ធនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ធដែលបានខូចខាតរួចរាល់សិនទើបអោយធ្វើការបូមបន្ត។ គួរបញ្ជាក់ថា ៖ នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុនបូមខ្សាច់ឯកជនមួយនេះបានបូមខ្សាច់ពន្លិចផ្ទះប្រជាពលរដ្ធនោះបើតាមការអោយដឹងពីប្រជាពលរដ្ធបានអោយដឹងថា៖ ជាច្រើនលើកច្រើនសារមកហើយដែលក្រុមហ៊ុនបូមខ្សាច់មួយនេះបានបូមខ្សាច់ពន្លិចផ្ទះប្រជាពលរដ្ធ។ ប្រជាពលរដ្ធដែលរងគ្រោះនិងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនបាន
សូមណូពរដល់អាជ្ញាធរដែនដីនិងជាពិសេសលោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវសូមមានវិធាការជួយចាត់ការដល់ក្រុមហ៊ុនបូមខ្សាច់ទាំងនេះផងប្រសិនមិនដូច្នោះទេប្រជាពលរដ្ធនិងទទួលរងគ្រោះដោយសារក្រុមហ៊ុនបូមខ្សាច់មួយនេះបូមពន្លិចផ្ទះប្រជាពលរដ្ធជាកជាពុំខានហើយប្រជាពលរដ្ធដែលរងគ្រោះទាំងអស់សង្ឃឹមនិងជឿជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវនិងមិនប្រងើយកន្តើយចំពោះបញ្ហាដែលបានកើតឡើងនេះឡើយ៕