ថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើការជំ រុញ ក្រើនរំលឹក និងអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងខេត្តព្រះវិហារ ក៏ដូចនៅទូទាំងប្រទេស ដែលបានប្រើប្រាស់ផ្លូវសាធារណៈ ទាំងថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទ
ឲ្យខិតខំផ្លាស់ប្តូរឥរិយាបថដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថដែលមានសណ្តាប់ធ្នាប់របៀបរាបរយល្អមានការអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៏នៅពេលធ្វើដំណើរ ឬនៅពេលបើរបរយាន យន្ត។ ក្នុងន័័យដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ក្នុងឧិកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដែលនឹងឈានចូលមកដល់នាជិត១០ថ្ងៃខាងមុខនេះ និងដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោកស្របតាមសេចក្តីសំរេចរបស់អង្គការសហប្រជាជាតិ ស្តីពី ទសវត្សរ៏សុវត្ថិភាពចរាចរណ៏ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន៥០% នៅឆ្នាំ២០២០ ។នៅពហុកីឡាដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៏ទី៥មេសាចុងសប្តាហ៏កន្លងទៅបានប្រារពទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកលើកទី៧ ដែល ពិធីនេះបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសុវត្ថិភាពចរា ចរណ៏ផ្លូវគោកខេត្តព្រះវិហារ ឯកឧត្តមអ៊ុំ ម៉ារ៉ា អភិបាលខេត្តជាប្រធាន ក្រោមកិច្ចសហការ និងជំនួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ មានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា អង្គការ សម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៏ផ្លូវគោក អង្គការមូលនិធិបង្ការរបួសអាស៊ី ក្រុមហ៊ុនធា នារ៉ាប់រងអាយុជីវិតព្រូដេនស៊ល (prudential) ក្រុមហ៊ុនកាំត្រង់ស៊ីប ក្រុមហ៊ុនCMVIC និង ក្រុមហ៊ុនរថយន្តហ្វត (Ford) ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវមឹន មាណវី រដ្ឋលេខាធិ ការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវខូយ ប៊ុនថាន អភិបាលរងខេត្ត ព្រះវិហារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អង្គភាពចំណុះ អង្គការជាដៃគូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៤០០នាក់ ។ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកសំ លាងទ្រី បានឡើងធ្វើ គារវកិច្ចស្វាគមន៏ដល់វត្តមានថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត អង្គការជាដៃគូ និងក្រុម អ្នកគាំទ្រ ។បន្ទាប់មកលោកប្រធានមន្ទីរ ក៏បានធ្វើរបាយការជូនគណៈអធិបតី ជុំវិញ ការខិតខំពង្រឹង និងអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៏ផ្លុវគោក ដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តព្រះវិហារទាំងមូល ។លោកថា ស្ថិតក្នុងបរិបថ នៃការពង្រឹងការអនុវត្តន៏ច្បាប់ និង បទបញ្ញត្តិចរាចរនានាកន្លងមក គឺបង្ហាញថារាជរដ្ឋាភិបាលយើង មានឆន្ទះយ៉ាងសកម្ម ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ដែលតែងតែកើតឡើងនៅកម្ពុជា ក៏ ដូចជានៅបណ្តាប្រទេសនានាលើពិភពលោក ដែលបណ្តាលមកពីកត្តា៣យ៉ាងគឺ៖១.កត្តាមនុស្ស ឬអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៏ បើកបរល្បឿនលើសច្បាប់កំ ណត់ បើកបរដោយធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម ។២.កត្តាយានជំនិះ ដោយម្ចាស់យានជំនិះទាំង នោះមិនបានថែទាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមពេកកំណត់ ធ្វើឲ្យអ្នកបើកបរមិនអាចបញ្ជាយានជំនិះបាននៅពេលកំពុងបើកបរ ដូចជាហ្វ្រាំងមិនស៊ី បែកកង់ ភ្លើងបំភ្លឺមិនភ្លឺ ។ល។៣.កត្តាផ្លូវ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននៅមិនទាន់មាន លក្ខណៈស្តង់ដារ ដូចជាផ្លូវមានគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែមានស្ពានតូចចង្អៀត និង ពុំទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៏ ឲ្យបានគ្រប់គ្រាន់នៅលើដងផ្លូវសាធារណៈមួយ ចំនួនជាដើម ។អភិបាលរងខេត្តលោកជំទាវខូយ ប៊ុនថាន បានមានប្រសាសន៏ថ្លែងអំណរគុណ ទៅដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសរាជរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុននានា អង្គការ ជាដៃគូទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ដំណើរគម្រោងឡើង ។ឈ្លាតក្នុងឧិកាស នោះផងដែរ លោកជំទាវក៏បានសម្តែងពីភាពសោកសៅ ក្នុងគ្រោះថ្នាក់ដែលបណ្តាល ឲ្យបាត់បង់ជីវិត ការរងរបួស និងការបាត់បង់ទ្រព្យសម្បត្តិរបស់ពលររដ្ឋនាពេលកន្លង មក ហើយថែមទាំងបានបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និទុរគតជន ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋា ភិបាល និងការអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ ។រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ចូន លោកជំទាវមឹន មាណវី បានមានប្រសាសន៏ ជម្រុញឲ្យអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បន្តពង្រឹង និងអប់ រំផ្សព្វផ្សាយបន្ថែមទៀត ពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក ជាជំនួយក្នុងការដាស់តឿនក្រើ នរំលឹកពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តច្បាប់ចរាចរណ៏ទាំងអស់គ្នា នាំគ្នា គោរពទិសស្លោកដ៏មានសារៈសំខាន់របស់សម្តេចតេជោ«ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ ចរាចរណ៏» ៕