សៀមរាប : វគ្គបណ្តុះបណ្តាលខាងលើនេះត្រូវបានរៀបចំរៀនសូត្រឡើយរយះពេលពីរថ្ងៃចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៧ខែឩសភានេះក្រោយកិច្ចប្រកាសបើកវគ្គបណ្តុះបណ្តាលពីសំណាក់ លោកស្រី វរសេនីយ៍ឯក សុខ សំ ស្នងការរងទទួលបន្ទុកការិយាល័យនគរបាលប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជននិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឩត្តសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ។ លោក សរ ដារុន អនុប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃនិងជាតំណាងគំរោងលាប ( LEAP ) ។ លោក កែវ ស៊ុន តំណាងគ្រូឩទ្ទេសនាមរបស់គម្រោងលាប ( LEAP ) ។
ក្នុងនាម លោកស្នងការក៏ដូចជាកងកម្លាំងនគរបាលទាំង៥០នាក់ដែលជាសិក្ខាកាមដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនគរបាលមូលដ្ឋានស្តីពីការអនុវត្តច្បាប់ពន្លឿនកិច្ចការពារកុមារនិងជនងាយរងគ្រោះរយះពេលពីរថ្ងៃនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលនេះលោកស្រី វរសេនីយ៍ឯក សុខ សំ ស្នងការរងទទួលបន្ទុកការិយាល័យនគរបាលប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការ កាម៉ាណូហាស៊ិ ដែលបានជួយឩបត្ថម សម្រាប់វគ្គបណ្តុះបណ្តាលនេះក្រោមការសហការណ៍គ្នាដ៏ល្អជាមួយ គំរោងលាប ( LEAP ) ផងនោះទើបធ្វើ ឲ្យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឲ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតក្នុងការអនុវត្តនូវ
តួនាទីភារ:កិច្ចស្នូលរបស់ខ្លួនដើម្បីបង្កើនសមត្ថិភាពនគរបាលមូលដ្ឋានឲ្យសំដៅសម្រេចបានជោគជ័យក្នុងការស៊ើបអង្កេតករណីធ្វើអាជីវកម្មផ្លូវភេទនិងការជួញដូរកុមារក៏ដូចជារួមចំណែកក្នុងការ ការ ពារ ជនងាយរងគ្រោះនិងសំដៅក្នុងការអនុវត្តនីតិវិធីប្រតិបត្តិការណ៍របស់នគរបាលជំនាញឲ្យកាន់តែទទួលបានលិទ្ធផលប្រកបដោយភាពជោគជ័យមួយរយភាគរយផងដែរ ៕ ដោយ លោក ខេង ខេមរា