នាយករដ្ឋមន្ដ្រីអង់គ្លេស លោកដេវីដ កាមឺរ៉ុន កាលពីថ្ងៃទី១១ កុម្ភៈ បានប្រកាសថា គ្មានអ្វីសំខាន់ជាងការទប់ស្កាត់គ្រោះទឹកជំនន់នាពេលនេះនោះ ឡើយ។ លោកក៏បានសម្រេចលុបចោល ដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា ដោយទៅបញ្ជាផ្ទាល់ ក្នុងការទប់ស្កាត់ គ្រោះទឹកជំនន់ ។ ក្រោយពេល ទៅត្រួតពិនិត្យតំបន់ភាគពាយ័ព្យនៃប្រទេសអង់គ្លេស លោកដេវីដ កាមឺរ៉ុន បានប្រកាសថា “ខ្ញុំនឹងបញ្ជា បេសកកម្មជួយសង្គ្រោះ និងទប់ទល់គ្រោះ ទឹកជំនន់ដោយផ្ទាល់តាមរយៈកិច្ចសហ ប្រតិបត្ដិការជាមួយគណៈកម្មាធិការ ប្រតិកម្មរហ័សរបស់រដ្ឋាភិបាល ដើម្បី ជួយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាង គេឱ្យបានទាន់ពេលវេលា” ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្ដី លោកកាមឺរ៉ុនមានប្រសាសន៍ថា “ខ្ញុំនឹង លុបចោលដំណើរទស្សនកិិច្ចទៅកាន់ មជ្ឈិមបូព៌ាដោយនឹងត្រូវធ្វើឡើងក្នុង សបា្ដហ៍ខាងមុខ ។
ខ្ញុំបានសូមទោសដល់ នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល ប៊ែនចាមីន នេតាន់យ៉ាហ៊ូ និងប្រធានាធិបតីប៉ាឡេស្ទីន ម៉ាមូតអាបាស ។ គ្មានអ្វីសំខាន់ជាងការ ទប់ទល់នឹងគ្រោះទឹកជំនន់នោះឡើយ”។ ពាក់ព័ន្ធ នឹងគ្រោះទឹកជំនន់នាពេល បច្ចុប្បន្ន រដ្ឋាភិបាលអង់គ្លេសទទួលរង ការរិះគន់ពីក្រុមប្រឆាំង ។
ក្រុមប្រឆាំង បានបញ្ជាក់ថា មូលហេតុបណ្ដាលឱ្យ មានគ្រោះទឹកជំនន់ខាងលើ ដោយសារ តែរដ្ឋាភិបាល ខ្វះការវិនិយោគទៅលើ ការស្ដារដងទន្លេ ក៏ដូចជាសាងសង់ទំនប់ រារាំងគ្រោះទឹកជំនន់ ។ កាលពី ថ្ងៃទី១១កុម្ភៈ ពលរដ្ឋរាប់រយ គ្រួសារនៅតាមបណ្ដោយដងទន្លេThames ស្ថិតនៅភាគខាងលិចទីក្រុងឡុង ត្រូវ ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ។
នាយក រដ្ឋមន្ដ្រីអង់គ្លេសបានប្រកាស ថា គ្រោះទឹកជំនន់អាចនឹងអាក្រក់ជាង នេះទៀត ខណៈដែលភ្លៀងនៅតែបន្ដធ្លាក់ ខ្លាំង រហូតដល់ចុងសបា្ដហ៍នេះ ។ កម្លាំង ទាហានអង់គ្លេសជាច្រើនបានចូលរួម ជម្លៀសប្រជាពលរដ្ឋ ក៏ដូចយកបាវខ្សាច់ ធ្វើទំនប់ការពារតំបន់សំខាន់ៗ ចៀស វាងគ្រោះទឹកជំនន់វាយប្រហារ ។
មិន ត្រឹមតែនៅក្នុងប្រទេសអង់គ្លេស ដែលរងការវាយប្រហារដោយសារគ្រោះ ទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅ ក្នុងប្រទេសបូឡាវី ក៏រងការវាយប្រហារ ដោយគ្រោះទឹកជំនន់ផងដែរ ។ សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ ថា ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹក ជំនន់ សម្លាប់មនុស្ស៣៨នាក់ហើយក្នុង ប្រទេសបូឡាវី គិតមកដល់ថ្ងៃទី១១ កុម្ភៈ ។
ផលដំណាំកសិកម្មជាង១៧ពាន់ ហិកតា រងការបំផ្លាញទាំងស្រុង ។ មន្ដ្រី បូឡាវីបានប្រកាសឱ្យដឹងថា គ្រោះទឹក ជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាង៤៤ ពាន់គ្រួសារ ក្នុងនោះពលរដ្ឋជាច្រើនបង្ខំ ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ។
តាមការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងនៅ តែអូសបន្លាយដល់ពាក់កណ្ដាលខែមីនា ២០១៤ ។ មនុស្សជាច្រើនបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើ មានទ្រង់ទ្រាយធំ ជាងឆ្នាំ២០០៧ទៅទៀត បើទោះបីពេល នោះមានពលរដ្ឋជាង៥សែននាក់ភៀសខ្លួនក៏ដោយ ៕