ស្ទឹងត្រែង៖ក្នុងពិធីចាប់ឆ្នោតយកដីឡូកសិកម្មសំរាប់ប្រជាពលរដ្ឋឃុំក្បាល់រមាសថ្ងៃទី១៨ឧសភាឆ្នាំ២០១៦ប្រជាពលរដ្ឋជាង១០០គ្រួសារ រងផលប៉ះពាល់ពីទំបន់វ៉ារីសេសានក្រោមពី នៅភូមិ ឃុំ ក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងបានស្នើឲ្យក្រុមហ៊ុន និងក្រុមការងារថ្នាក់ខេត្ត ជួយសំអាតដីកសិកម្ម ឲ្យមានស្ថានភាពល្អសំរាប់បំរើការដាំដុះ ចៀសវាងកុំឲ្យពួកគាត់ចំណាយកំលាំងទៅរើរាន ក្នុងពេលរដូវវស្សាចូលមកដល់នេះ។
លោកអ៊ីន.សាម៉នបានបញ្ជាក់ថា៖ពួកគាត់បានស្មគ្រ័ចិត្តចាក់ចេញនិងយល់ព្រមទទួលយកសំណងតាមគោលបយោបាយរបស់រាជរដ្ឋភិបាល និងការចុះមកដោះស្រាយរបស់ក្រុមការងារថ្នាក់ខេត្ត ទទួលបានសំណងផ្ទះសំបែង ថ្លៃដំណាំគ្រប់ប្រភេទ សពដូនតា ពិធីសែនព្រេនការរុះរើផ្ទះ និងដីកសិម្ម៥ហិចតា ។
លោកលើកឡើងថា៖ចំពោះដីកសិកម្ម ដែល ពួកគាត់ចាប់ឆ្នោតទទួលបាននេះស្នើ ឲ្យក្រុមឈូសឆាយឲ្យបានសមរម្យដើម្បីងាយស្រួលធ្វើការដាំដំណាំពីព្រោះរដូវដាំដុះចូលមកដល់ហើយ គឺខ្ញុំចង់សំណូមពរទី១ឲ្យគាត់ភ្ជួរឲ្យបានទាន់រដូ វវាគៀកម៉ូគៀកជិតធ្លាក់ភ្លៀងហើយ ទី២នៅពេលដែលភ្ជួហើយសូមឲ្យគាត់រើកំទេចកំទីឬសឈើអីធំៗពួកគាត់មិនអាចធ្វើបាន ទី៣ថ្មដែលធំៗសូមឲ្យគាត់រុះរើចេញលើកនេះ ព្រោះពួកខ្ញុំអត់មានសមត្ថភាពលើកទៅបានលុំត្រាតែគ្រឿងចក្របានលើកទៅបាន ព្រោះដំណាំកសិកម្មពួកយើងដាំដំណាំកសិកម្មអត់បានល្អ ខ្ញុំអត់ទទួលបានផល អញ្ចឹងក៏ខ្ញុំមិនអាចចិញ្ចឹមជីវភាពខ្ញុំរស់បន្តទៅទៀតដែរ ។
លោកកៅ វ៉ាងអ៊ីវ តំណាងក្រុមហ៊ុនបានលើកឡើងថា៖នេះជាការបង្ហាញឲ្យឃើញពីទឹកចិត្តដែលពួកគាត់បានស្មាគ្រ័ព្រមព្រៀងចាកចេញទៅតាមគោលនយោបាយដោះស្រាយហើយចំពោះការស្នើសុំនេះ ក្រុមហ៊ុនរីករាយទទួលយកនិងសហការគ្នាជាមួយក្រុមការងារចុះទៅធ្វើការត្រួតពិនិត្យសាជាថ្មីទៀត។
លោកបញ្ជាក់ថា៖កិច្ចការងារនេះក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយក្រុមការងារឈូសឆាយបើដីឡូណាមួយធ្វើមិនស្អាតក្រុមហ៊ុនក៏មិនទទួលយកដែរដូចនេះក្រុមហ៊ុននិងនាំប្រជាពលរដ្ឋជាម្ចាស់ដីឡូកសិកម្មទៅពិនិត្យជាក់ស្តែង(សំឡេង)បញ្ហាហ្នឹងដីជាក់ស្តែងភូមិក្បាលរមាសហ្នឹងអត់មានថ្មធំៗនិងគលធំៗទេយើងទុកឈើពីបីដើមទុកម្លប់របស់គាត់ ហើយជាទូទៅស្អាតអស់ហើយ ស្អែកខាន់ស្អែកក្រុមហ៊ុនយកឡានជូនគាត់ទៅមើល ហើយការលើកឡើងហ្នឹងយើងដឹងថា អ្នកមកនបានទៅមើលជាក់ស្តែងបានគាត់លើកបញ្ហាហ្នឹង ហើយយើងក៏ចាំដោះស្រាយ បញ្ហាចោទរបស់គាត់ដែរ មិនមែនយើងបដិសេធទេ។
លោកផាន់យុតនាយករងសាលាខេត្តបានបញ្ជាក់ថា៖គោលការណ៏នេះអាជ្ញាធរខេត្តក៏ដូចជាក្រុមហ៊ុនក៏ចង់ដូចគ្នាហើយនៅចំពោះមុខនេះក្រុមហ៊ុនបានដោះស្រាយជូនបងប្អូនតាមគ្រួសារនិមួយៗក្នុងស្ថានភាពជាក់ស្តែងតបតាមការស្នើសុំបានសមស្រម ហើយបងប្អូនអាចទៅដាំដំណាំបាននៅតាមដីកសិកម្មរបស់ខ្លួនហើយ។
លោកស្រីគង់ស៊ីផាអភិបាលរងខេត្តមានប្រសាសន៏បន្ថែមថា៖អាជ្ញាធរមិនត្រូវទុកឲ្យគ្រួសារណាមួយជួបញ្ហាឡើយហើយរាល់ការស្នើសុំគណៈកម្មការថ្នាក់ខេត្តនិងក្រុមហ៊ុននិងរួមគ្នាដោះស្រាយទៅតាមគោលការណ៏ឯកភាពគ្នារវាងពលរដ្ឋនិងក្រុមហ៊ុន ដើម្បីជាមូលដ្ឋានជំរុញដល់គ្រួសារផ្សេងៗទៀតឲ្យយល់ព្រមចាកចែញមកជាមួយគ្នា។
លោកសេដ កាល ជនជាតិភ្នងអាយុ៧០ឆ្នាំបានព្រមចាកចេញសំដែងការគាំទ្ររាល់ការដោះស្រាយនេះហើយពួកគាត់បានរុះរើផ្ទះរួចហើយ ពេលនេះបានដីកសិកម្ម ទៀតលោកនិងខិតខំដាំដំណាំឲ្យបានទាន់រដូវ ដើម្បីជីវភាពរស់នៅក្នុងភូមិថ្មី។
សូមបញ្ជាក់ថា៖ទីតាំងភូមិក្បាល់រមាស់ដែលប្រជាពលរដ្ឋត្រូវមករស់នៅថ្មីនេះស្ថិតនៅជាប់ព្រំប្រទល់ទឹកដីខេត្តរតនៈគីរីមានចំងាយប្រមាណជាង៧០គីឡួម៉ែត្រពីភូមិចាស់បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្ទះនិងហេដ្ឋារចនាសម្ពន្ធ័ជូនប្រជាពលរដ្ឋបាន ៩០ភាគរយហើយ៕