ខេត្តព្រះសីហនុ៖ បន្ទាប់មានការផ្ទុះនូវបាតុភាពមិនប្រក្រតីជុំវិញការចេញប្លង់កម្មសិទ្ឋ លើដីព្រៃលិចទឹកនៅ ក្នុងឃុំទឹកថ្លាកន្លងមកនារសៀលថ្ងៃទី ១៨ ឧសភា ២០១៦ នៅក្នុងសាលាខេត្តព្រះសីហនុ មានកិច្ចប្រជុំ ពិសេសមួយក្រោមការចូលរួមពីក្រុមការងារដែលមានរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទព្រមទាំងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែកិច្ចប្រជុំនេះ ហាក់ពុំទទួលបានផ្លែផ្កានោះអ្វីនោះទេ បន្ទាប់ពីមានការបកស្រាយអំពីដីមាន ព្រៃកោងកាងនិងព្រៃកាញឹបផ្ទុយគ្នា រវាងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងរដ្ឋបាល ជលផលខេត្ត ព្រះ សីហនុ។
លោក នេន ចំរើន នាយរដ្ឋបាលជលផលខេត្តព្រះសីហនុ ដែល មានវត្តមានក្នុងកិច្ចប្រជុំនោះ មានប្រសាសន៍ថា កិច្ចការនោះវាហួសពីសមត្ថភាពដោះស្រាយរបស់លោក ហេតុដូចនេះលោកបាន ប្រគល់ ឱ្យទៅថ្នាក់លើដោះស្រាយ។
.លោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ ដែលបានចូលរួមប្រជុំដែរនោះ មានប្រសាសន៍តាមទូរស័ព្ទថា លោកមិនទាន់អាចធ្វើការអធិប្បាយបានទេជុំវិញដំណោះស្រាយបញ្ហាដីមានព្រៃកោងកាង និង ព្រៃកាញឹប នោះ។តែលោកបានបង្ហើបឲ្យដឹងថា លោកនឹងសុំការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តធ្វើសន្និសិទសារពត៌ មាន ទ្រង់ទ្រាយធំមួយស្ដីពីភាពចម្រូងចម្រាស់ខាងលើឆាប់ៗនេះ។ប៉ុន្តែរមិនដឹងថាគោលបំណងនែការធ្វើសន្និសិទការសែតនោះធ្វើដើម្បីការពារផលប្រយោជន៏ព្រៃលិចទឹកឬការពារបណ្ណ័កម្មសិទ្ធិដែលឃុបឃិតគ្នាចេញរូបទៅហើយនោះទេ។
ជុំវិញកិច្ចប្រជុំបិទទ្វារនោះ ពិភាក្សារកដំណោះស្រាយពីវិវាទដីមានព្រៃកោងកាង និង ព្រៃកាញឹប ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុក ដែលដីមានព្រៃកោងកាង និងព្រៃកាញឹបដុះសព្វថ្ងៃនេះ នៅក្នុងតំបន់ខាងក្រៅទំនប់បារាំង កន្លងមកអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ធ្លាប់អះអាងថា ពីមុនវាជា វាលស្រែចំការ ដែលប្រជាពលរដ្ឋបង្កបង្កើនផល មិនស្ថិតក្រោមការគ្រប់គ្រង ដែនសមត្ថកិច្ច របស់ ស្ថាប័នជលផលឡើយ។
រីឯតំណាងក្រុមហ៊ុន ខេមបូឌាន ប៊ីន ហៃ ស្ពេសល អ៊ីកូណូម៉ិក ហ្សូន ( Cambodian Bin Hai Special Economic Zone) របស់ឧកញ៉ា ហាន់ ឃៀង អះអាងថាបានទិញដីដែលមានទំនាស់នេះពីប្រជាពលរដ្ឋ និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់ បានចេញប្លង់កម្មសិទ្ធិជាប្រព័ន្ធឱ្យក្រុមហ៊ុន តាំង ពីឆ្នាំ២០០៦មកនិងថែមទាំងមានឯកសាយោងត្រឹមត្រូវតាមច្បាប់។
បើទោះបីជាកិច្ចប្រជុំនៅសាលាខេត្តកាលពីថ្ងៃទី១៨ឧសភានេះហាក់ពុំទទួលលទ្ឋផលយ៉ាងណាក្តី ក៏នៅមុនកិច្ចប្រជុំ ក្រុមគណះកម្មាធិការទទួលបន្ទុកជលផលបានចុះ ពិនិត្យមើលទីតាំងព្រៃលិចទឹកប្រភេទ ព្រៃកោងកាងដែលជាប្រភពជំរក ត្រីពងកូន គ្រប់ប្រភេទដែលមិនអាចខ្វះបាន រួមជាមួយសត្វស្លាបគ្រប់ ប្រភេទហើយដើមកោងកាងអាចទាក់ទាញភ្ញៀវទេសចរណ៏ ជាតិ និង អន្តរជាតិមកលេងកំសាន្ត និង ជួយការពារនូចគ្រោះធម្មជាតិដូចជាការបាំងខ្សល់ជាដើម ផងដែរ ដែលស្ថិតក្នុងភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាលើកទី២ ដែលដឹកនាំដោយឯកឧត្តម សៅ វណ្ណសេរីវុទ្ឋ អនុរដ្ឋលេខាធិការ កក្រសួង កសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោកអ៊ីង ទ្រីអនុប្រធានរដ្ឋាបាលជលផល លោក ពុំស៊ីថានាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ដើម្បីផ្អាកមិនអោយមានការឈួសឆាយទន្ទ្រានបន្តទៅទៀតបើ ទោះបីជាកន្លងមានការអះអាងថាដីតំបន់នេះគឺជាដីស្រែ ដែលបន្សល់ទុកពីជំនាន់បារាំងយ៉ាងណាក្តី ប៉ុន្តែរ ពីគណះកម្មាធិការថ្នាក់ជាតិ បានចុះពិនិត្យជាក់ស្តែងបានបញ្ជាក់ថា ដីទាំងនេះ មិនអាចធ្វើស្រែបាននោះទេពីព្រោះ ដីមានជាតិ អាស៊ិតនិងមានជាតិប៉ូស្វាត ពុំដូចការអះអាងពីក្រុមអាជ្ញាធរពាក់ព័ន្ឋ មួយចំនួននោះទេ។
.ចំណែកឯ រីម៉ូសើ ប្រធានសហគមន៏តំបន់ឃុំព្រែទល់ឃុំតឹកថ្លាបានបញ្ជាក់យ៉ាងថា ដីតំបន់ខាងលើ នេះជាតំបន់ព្រៃលិច ទឹក មិនធ្លាប់មាន ប្រជាពលរដ្ឋធ្វើស្រែចំការអ្វីនោះទេគឺមានតែប្រជាពលរដ្ឋចេញចូល រកត្រី .ក្តាម .បង្គា ដើម្បីចិញ្ចឹមជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ដូចនេះរឿថចេញប្លង់លើដីព្រៃលិច ទឹកខាង លើនេះ មិនថាមន្ត្រីជំនាញពាក់ពន្ធ័គេយល់ឃើញយ៉ាងណានោះទេ ។
.គួររំលិកផងដែរថា ដីតំបន់ព្រៃលិចទឹកខាងលើនេះដើមឡើងនៅក្នុងអំឡុងឆ្នាំ២០០៤ .២០០៥ ត្រូវ បាន គេឃុបឃិតគ្នាប្រកាស់ចេញប្លង់កម្មសិទ្ធចំនួន៣៩ប្លង់ ស្មើរនឹងដីទំហំជាង១០០០ហិកតា ប៉ុន្តែរត្រូវបាន រដ្ឋ បាលជលផលខេត្តព្រះសីហនុជំនន់នោះធ្វើការប្តឹងទាស់មិនឯកភាពនោះទេ ដោយលើកហេតុផល ថា ជា ដីព្រៃ លិចទឹក ។លុះក្រោយមកនៅអំឡុងឆ្នាំ២០០៧ ជំនន់លោក សាយ ហាក់ ជាអភិបាល ក្រុងព្រះសីហនុ ដីតំបន់ព្រៃលិច ទឹកខាងលើ ត្រូវបាន ដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ សហគមន៏ ទាំងអស់ នឹងមិនអនុញាត្តិឲ្យបុគ្គល់ណាម្នាក់ យកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធឯកជននោះឡើយ។ប៉ុន្តែរគួរ ឲ្យសោកស្តាយដីព្រៃលិចទាំងអស់ខាងលើ មិនត្រឹមតែ ការពារ មិនបាននោះទេព បែរជាត្រូវគេឃុបឃិតជាលក្ខណៈប្រពន្ធ័ម្តងហើយម្តងទៀត ចេញប្លង់កម្មសិទ្ធអស់គ្មាន សល់ ដោយ ប្លង់ខ្លះចេញឆ្នាំ២០០៦ នឹងប្លង់ខ្លះទៀត ចេញក្នុងឆ្នាំ២០១២ .២០១៣ (ជំនន់ក្រុមនិសិត្យ)។សរុបសេចក្តី មកជុំវិញបញ្ហារចេញប្លង់កម្មលើដីព្រៃលិចទឹកខាងលើនេះវាជាការឃុឃិតគ្នាទាំងសស្រុងតែម្តង ដូចនេះ ថ្នាក់ដឹកនាំ របស់ រាជរដ្ឋាភិបាល ជាពិសេសគឺរដ្ឋមន្ត្រីក្រសូងរៀបចំដែនដី តែម្តងគួរពិនិត្យឡើងវិញនឹងមានវិធានការតាម ផ្លូវច្បាប់ផងដែរចំពោះមន្ត្រីដែលមានការពាក់ពន្ធ័ ដើម្បីជាការព្រមានទៅដល់មន្ត្រីខិលខូចក្រោយៗទៀត តែបើ អញ្ជឹងទេ នោះ ព្រៃលិច ទឹក ក្នុងខេត្តព្រះសីហនុ ច្បាស់ជារលាយអស់ហើយ៕កោះពស់ (រូបភាពគណៈកម្ម កាចុះ ពិនិត្យដីព្រៃលិចទឹក)