ខេត្តស្វាយរៀង នារសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៤នៅសាលាប្រជុំមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមានការរៀបចំពិធីផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ០០៤ស.ហ.វ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីអំពីការគ្រប់គ្រងនិងធ្វើអាជីវកម្ម សេវាកម្ម ទ្រព្យសម្បត្តិរដ្ឋដែលពិធីនេះស្ថិតនៅក្រោមវត្តមានរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្តជាគណៈអធិបត្តី ឯកឧត្តម ប៊ុន ប៊ុនណារិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណួលមិនមែនជាសាពើភ័ណ្ឌព្រមទាំងអស់លោក លោកស្រីអភិបាលរងស្រុក ក្រុងទាំងប្រាំបី និងអ្នកម៉ៅកាភាស៊ីទូទាំងខេត្តចូលរួមយ៉ាងច្រើន។
បន្ទាប់ពីលោក ជួ សុធី ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀងបានឡើងរាយការណ៍អំពីរបាយការណ៍សកម្មភាពការរបស់មន្ទីរួចមកឯកឧត្តម ប៊ុន ប៊ុនណារិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណួលមិនមែនជាសាពើភ័ណ្ឌនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថាសារាចរណែនាំនេះមានគោលបំណងកែលម្អរការគ្រប់គ្រងឲ្យបានល្អកាន់តែមានប្រសិទ្ធភាពថែមទៀតលើអ្នកទទួលសិទ្ធពីរដ្ឋក្នុងការធ្វើអាជីវកម្មនិងផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋនិងអាជីវករដែលជាអ្នកប្រើប្រាស់សេវាកម្មដូចជាផ្សារកំពង់ចម្លង ចំណត យឿត្រី សត្តឃាតដ្ឋាន សេវាប្រមួលសំអាតនិងដឹកជញ្ជួនសំរ៉ាម ការផ្តល់សម្បទានរបស់រដ្ឋដទៃទៀត។
ជាមួយនេះសារាចរណ៍ណែនាំមានគោលបំណងធ្វើវិមជ្ឈកា និងសហវិមជ្ឈកានូវសិទ្ធអំណាចនៃការគ្រប់គ្រងនិងការចាត់ចែងមួយចំនួនទៀតពីថ្នាក់កណ្ដាលទៅថ្នាក់ក្រោមជាតិ ដើម្បីឲ្យបង្កើនប្រសិទ្ធភាពនៃការទទួលខុសត្រូវបន្ថែមទៀតលើការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនិងអាជីវករទាំងអស់នៅគ្រប់ទីកន្លែង។
ឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍បិទនៅក្នុងកម្មវិធីនេះថាការកំនែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទីប្រាំពិតជាមានសារៈសំខាន់ណាស់ដែលតម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តឲ្យបាននិងការទទួលជោគជ័យ ជាពិសេសគឺសេវាកម្មសាធារណៈជួនប្រជាពលរដ្ឋដែលម៉ៅការទៅតាមទីផ្សារ។
ឯកឧត្តម ម៉ែន វិបុល បានបន្តទៀតថាដើម្បីឲ្យការផ្សព្វផ្សាយសារាចរណ៍លេខ០០៤ទទួលបានជោគជ័យត្រូវអនុវត្តតាមកាណែនាំខាងលើនេះ។ គួបញ្ជាក់ថានៅក្នុងពិធីនេះឯកឧត្តម ប៊ុន ប៊ុនណារិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណួលមិនមែនជាសាពើភ័ណ្ឌនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងបើកឲ្យអាជីវករសួរចោទឆ្លើយអំពីផលលំបាកក្នុងការងារទាភាស៊ីទៅតាមស្រុកខេត្តដែលអ្នកម៉ៅការភាស៊ីផងដែរ។