ចំបាប់​គ្រោង​ធ្វើ ជើងឯក យុវជន រយៈពេល​២ ថ្ងៃ​នៅ​ដើម ខែ​មិនា​ខាងមុខនេះ​

0

ព្រឹត្តិការណ៍ ប្រកួត​នេះ ត្រូវបាន​សហព័ន្ធ កីឡា​ចំបាប់ កម្ពុជា រៀបចំឡើង​ក្នុង គោលដៅ សម្រាប់ កសាង​ថ្នាល បន្ត វេន​ពិសេស វា​ជាការ​ត្រៀមខ្លួន មួយ​សម្រាប់ ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹងធ្វើ ជា​ម្ចាស់ផ្ទះ​នៃ ព្រឹត្តិការណ៍ SEA Games ជា​លើក ដំបូង​នោះ ។​ ​ចំបាប់ កម្ពុជា​សព្វ​ថ្ងៃជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​យ៉ា​ខ្លាំង ។ ជាមួយនឹង​ការដណ្ដើម​បាន​មេដាយ​ចំ នួន​១០​គ្រឿង (​មាស​៤ ប្រាក់​២ សំរិទ្ធ​៤)​កាលពី SEA Games ទី​២៧​នៅ​មី​យ៉ាន់​ម៉ា​នោះ​ពេលនេះ​ចំបាប់​កំពុងតែបន្ត​ពង្រីក​នូវ សក្ដានុពល​របស់ខ្លួន​ដោយ​ផ្ដល់ឱកាស​ឲ្យ​យុវជន​ដែល​

ស្រឡាញ់​កីឡា​ចំបាប់​មក ហាត់​រៀងរាល់ថ្ងៃ​សោ​រ៍ និង​អាទិត្យ​ដែល​បង្ហាត់​ដោយ​ជ័យលាភី​មេដាយមាស SEA Games តែម្ដង ។​ ​លោក ធិ​ន វិចិត្រ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឲ្យ​ដឹងថា ការប្រកួត​ដែលមាន​រយៈពេល ២ ថ្ងៃនោះ​នឹងធ្វើ​នៅ​ថ្ងៃទី ១ និង​ថ្ងៃទី​២​មិនា​ខាងមុខនេះ

។ នេះ​ជា​កម្មវិធី​ប្រ​ចើ​ឆ្នាំ​មួយ​របស់​សហព័ន្ធ​ចំបាប់​ហើយក៏​ជាការ​ប្រកួត បើកទូលាយ​មួយ​សម្រាប់​ផ្ដល់ឱកាស​ឲ្យ​យុវជន និង អ្នក​ចំបាប់​វ័យក្មេងៗ​(​កុមារ​)​បាន​ចូលរួម​សាង​សមត្ថភាព របស់ខ្លួន ។​ គួ​បញ្ជាក់ថា​៖ ព្រឹត្តិការណ៍​នេះ​ដាល់​ឲ្យ​ប្រកួត​តែ​ចំបាប់​សេរី​(Free-Style) តែប៉ុណ្ណោះ ។ ៣​ប្រភេទ​អាយុ​ដែល​ដាក់​ឲ្យ​ប្រកួត នោះ​មាន អាយុ​ក្រោម​២៣​ឆ្នាំ អាយុ​ក្រោម​១៨​ឆ្នាំ និង អាយុ​១៥​ឆ្នាំ ។​228 630-423-copy2