បន្ទាយមានជ័យ:សម្តេចរាជាគណ:សង្ឃមានសង្ឃដីកាទទួលស្គាល់ថាសង្ឃនៅមានកំហុស មានអធិករណ៍តែតិចតួចស្តួចស្តើងណាស់ មិនអាចធ្វើអោយខូចតម្លៃល្អផូរផង់របស់សង្ឃនិងពុទ្ធសាសនាទាំងមូលនៅកម្ពុជាបានទេ ។ប៉ុន្តែបើមានជម្លោះទើបកើត និងតិចត្រូវប្រញាប់ដោះស្រាយគឺដោះតាមថ្នាក់ទាបទៅខ្ពស់មិនមែនពីខ្ពស់មកទាបទេ។ចំណែករដ្ឋលេខាធិការក្រសួងធម្មការថ្លែងថា ពីនេះតទៅនឹងគ្មានមុខតំណែងសង្ឃក្នុងសិទ្ធិ ភារកិច្ចជាស្តីទីទៀតទេគឺអោយពេញសិទ្ធុីទាំងអស់ ហើយតែងតាំងព្រះសង្ឃកុំទារលុយច្រើនពេក។ទាំងនេះជាសង្ឃដីកាសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរនិងជាព្រះអគ្គាធិការងពុទ្ធក:សិក្សាជាតិនិងឯ/ឧនរ: រតន:វឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងកិច្ចការសាសនាកាលពីថ្ងៃទី១៧សីហាឆ្នាំ២០១៦ ក្នុងពីធីប្រគល់ប្រកាសនីយប័ត្រតែងតាំងមន្ត្រីសង្ឃសាលាគណខេត្ត សាលាគណស្រុកក្រុង ព្រះចៅអធិការ គ្រួសូត្រស្តាំ-ឆ្វេងទូទាំងខេត្តបន្ទាយមានជ័យ ធ្វើីវត្តគីរីជុំចម្ការខ្នុរក្រុងសិរូសោភ័ណ។
លោកយិន យឿន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យនិយាយថា:ប្រកាសនីយប័ត្រតែងតាំងមន្ត្រីសង្ឃសាលាគណខេត្ត សាលាគណស្រុកក្រុង ព្រះចៅអធិការ គ្រួសូត្រស្តាំ-ឆ្វេងទូទាំងខេត្តត្រូវប្រគល់ពេលនេះមាន២០៧អង្គ។ហើយបំណងប្រគល់នេះគឺដើម្បីរៀបចំរចនាសម្ព័ន្ធមន្ត្រីសង្ឃ បំពេញបន្ថែមតាមឋានានុក្រមសម្រាប់គ្រប់គ្រង ដឹកនាំនិងអនុវត្តតាមវត្តអារាម ជាពិសេសពង្រឹងគុណភាពលើអភិបាលកិច្ចល្អគ្រប់លំដាបើថ្នាក់ក្នុងជួរមន្ត្រីសង្ឃដូចដែលមានក្នុងសង្ឃប្រកាសរបស់គណ:សង្ឃនាយកនិងក្រសួងធម្មការស្តីពីការកំណត់បែងចែកភារកិច្ចមន្ត្រីសង្ឃខេត្ត ស្រុក ក្រុងនិងវត្ត។
លោកនិយាយបន្តថា:ក្នុងខេត្តនេះមានវត្ត២៤០វត្តអាស្រម៦ មានព្រះសង្ឃ ៣.៦២៨អង្គ។មានអាចារ្យ៧៧៩នាក់ គណ:កម្មការ ១.៥៧១នាក់ តាជី៥៤០នាក់ យាយជី៩៣២៤នាក់និងក្មេងវត្ត៣៨១នាក់។មានពុទ្ធ់ិកសិក្សាពីសាលាធម្មវិនី័យ ថ្នាក់ពុទ្ធិកបឋមសិក្សា អនុវិទ្យា័យ ដល់ពុទ្ធិកវិទ្យាល័យចំនួន១១០វត្ត ៦ថ្នាក់ ានគ្រូជាង៣០០នាក់ សមណសិស្សជិត៣.០០០អង្គ។
ព្រះសង្ឃបាមចូកលរួមសកម្ម បានរួមចំណែកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ការងារសង្គកិច្ច,បានផ្សព្វផ្សាយព្រះធម៍ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម,បង្កើតមជ្ឈមណ្ឌលអប់រំសីលធម៍បែបព្រះពុទ្ធសាសនា ,ស្ម័គ្រចិត្តចុះអប់រំផ្សព្វផ្សាយព្រះធម៍និងឱវាទដល់សិស្សនិងមហាជនផ្សេងទៀត។
ឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យថ្លែងថា:ការងារចាំបាច់សេសសល់១ចំនួនដែលថ្នាក់ដឹកនាំខេត្ត ក៏ដូចព្រះតេជគុណគ្រប់អង្គ ពុទ្ធបរិស័ទនិងពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ជួយគ្នា រួមគ្នាអនុវត្តអោយបានជោគជ័យរួមមាន៨ចំណុចដូចជាមិនអោយមានការជួញដូរ ប្រើគ្រឿងញៀន អំពើហឹង្សារ ជួញដូរស្ត្រី កុមារ ភូមិឃុំមានសុវត្តិភាព គ្មានគ្រោះថ្នាក់ចរាចរណ៍ ស្ថេរភាពនយោបាយ សន្តិសុខ ខិតខំស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងជីវភាពពលរដ្ឋ។ពលរដ្ឋត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនិងចុះឈ្មោះបោះឆ្នោត។ឯព្រះសង្ឃ គណ:កម្មការ អាចារ្យ ពុទ្ធបរិស័ទត្រូវរូបរួមសាមគ្គីអោយព្រះពុទ្ធសាសនាថ្កុំថ្កើង រុងរឿង ត្រជាក់ត្រជុំ។
ឯ/ឧ ក៏សុំបិណ្ឌបាត្រអោយគ្រប់វត្តឬឃុំសង្កាត់១ត្រូវមានពុទ្ធិកសិក្សា ,ជួយស្តារស្រះអណ្តូងនិងជួយអប់រំសង្គម។សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរ មានសង្ឃដីកាបន្ថែមថា:កង់ពុទ្ធចក្រនិងអាណាចក្រត្រូវដើរតំណាលគ្នា។រីឯព្រះសង្ឃត្រូវដឹងតួនាទី ភារកិច្ចខ្លួនទើបការងារ ដំណើរការគ្មានវិវាទ គ្មានជម្លោះ គ្មានប្រជែង មានតែសាមគ្គីធម៍។ពោលគឺត្រូវស្ថិតក្រោមដំបូលព្រះវិន័យនិងច្បាប់រដ្ឋ។ចំណែកឯ/ឧ នរ: រតន:វឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងកិច្ចការសាសនាថ្លែងថា:មន្ត្រីសង្ឃ ព្រះសង្ឃចាំបាច់ពង្រឹងវិន័យ សមត្ថភាព សីលធម៍ខ្លួនទើបធានាថាបានរួមចំណែកថែរក្សានិងលើកកម្ពស់ព្រះពុទ្ធសាសនាអោយត្រដែតនិងគង់វង្ស ហើយអាចសង្ឃឹមថា សាសនាផ្សេងៗមិនដណ្តើមបរិស័ទពីយើងបាន។
ពិធីដែលមានអ្នកចូលរួមជិត១.០០០អង្គ/នាក់នោះ ក៏បានប្រគេនប្រកាសនីយ៍ប័ត្រ បំពាក់មេដាយការងារ ស្រោចសុគន្ធវារីនិងផ្សាយព្រះធម៍៕