គេហទំព័រ The Mirror បានផ្សព្វផ្សាយនាពេលថ្មីៗនេះថា កីឡាករយុវជនវ័យ ១៩ ឆ្នាំ Raheem Sterling (រ៉ាហ៊ីម ស្ទើលីង) កំពុងត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេសសម្លឹងមើលឃើញពីទម្រង់លេងដ៏ល្អរបស់ខ្លួន ហើយអាច នឹងជ្រើសរើសឲ្យចូលលេងជម្រើសជាតិសម្រាប់ពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីល ។ ខ្សែបម្រើរបស់ក្លិបហង្សក្រហម Liverpool រូបនេះស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ក្នុងការប្រកួតជាមួយ កាំភ្លើងធំ Arsenal កាលពីយប់ថ្ងៃសៅរ៍ដែលការប្រកួតនោះ Liverpool ទទួលជ័យជម្នះក្នុងលទ្ធផល ៥-១ ។
ទោះបីជាយ៉ាងក៏ដោយ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា គ្រូបង្វឹកអង់គ្លេសលោក Roy Hodgson (រ៉យ ហុតសុន) នឹងសម្រេចចិត្តប្រកាសឈ្មោះកីឡាករសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសដាណឺម៉ាកនៅ ខែក្រោយនេះ ។
គួររំលឹកផងដែរថា Sterling បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងក្នុងការប្រកួតជាមួយ ប្រទេសស៊ុយអែតកាលពីខែវិច្ឆិកា ៕