ស្នាមអាចម៍រុយគឺជាស្នាមអុជតូច ដែលមាន នៅលើស្បែកមានពណ៌ខ្មៅតូចៗ ស្នាមអាចម៍រុយនេះអាចកើតឡើងដោយសារតែ ការទទួលទានដំណេកមិនគ្រប់គ្រាន់ មានអារម្មណ៍តាន់តឹង ឬ គិតច្រើនពេក (ស្រេ្តស) និង បណ្តាលមកពីកោសិកាស្បែកងាប់ ឬ ដុះលូតលាស់មិនបានល្អ ។
ប៉ុន្តែ ស្នាមអាចម៍រុយនេះ គឺមានវិធីច្រើនជាច្រើន ដើម្បីព្យាបាលកម្ចាត់វាចេញពី ស្បែករបស់អ្នកបានយ៉ាងងាយស្រួល ។ ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនៅវិធីងាយៗ មួយចំនួនដែលអាចជួយកម្ចាត់ស្នាមអាចម៍ នៅលើផ្ទៃមុខរបស់អ្នក បានដោយខ្លួនឯងនៅផ្ទះ ។ វិធីទី១៖ សូមយកទឹកសុទ្ធ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ម្ស៉ៅ baking soda ២ស្លាបព្រាកាហ្វេរួចកូរចូលគ្នាឱ្យសព្វ លាប នៅលើស្បែកមុខកន្លែងមានអាចម៍រុយ ។
សូមព្យាបាលតាមវិធីនេះ ឱ្យបាន១ ឬ ២ដង ក្នុង ១សប្តាហ៍ ។ ចំណាំ៖ ម្ស៉ៅ baking soda អាចរកទិញបាន នៅតាមផ្សារទំនើប ។ វិធីទី២៖ សូមយកម្ស៉ៅ cinnamon powder ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប នៅលើស្បែកមុខ ទុករយៈពេល ១៥នាទី រួចលាងសំអាតមុខចេញ ។
វិធីទី៣៖ សូមយកផ្លែប៉េងប៉ោះ ៤តូចៗ ល្មម ច្របាច់ ឬកិន យកទឹកស្រស់ លាយជាមួយនឹង ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ រួចលាយជាមួយនឹងម្ស៉ៅអាវ័ន (oatmeal) បន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកដុសខាត់ នៅលើស្បែកមុខរបស់អ្នក ទុករយៈពេល១០នាទី លាងសំអាតមុខចេញ ជាការស្រេច ៕







































