Eto’o ច្រានចោល​ពាក្យ​ចចាមអារ៉ាម​លើ​ការចាកចេញ​ពី Chelsea

0

​ខ្សែប្រយុទ្ធ​តោ​ខៀវ Chelsea Samuel Eto'o បាន​ច្រានចោល​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​និយាយថា រូបគេ​ទំនងជា​នឹង​ចាក​ចេញពី​ក្លិប​នៅពេល​ចប់​រដូវ​កាល​នេះ ។​ ​កីឡាករ​វ័យ ៣២ ឆ្នាំ​ដែល​ផ្លាស់​មក​តោ​ខៀវ​កាលពី​រដូវក្តៅ​មុន​ក្នុង​កិច្ចសន្យា​រយៈពេល ១ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​និយាយថា​មាន​ជាប់ទាក់ទង​នឹង​ការផ្លាស់​ទៅលេង​នៅ​អតីត​ក្លិប​ចាស់​របស់ខ្លួន​វិញ​គឺ Barcelona ក៏ដូចជា Inter Milan ផងដែរ ។​ ​

ទោះបីជា​យ៉ាងណាក៏ដោយ ភ្លាមៗ​នោះ Eto'o បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះហើយ​បាន​បញ្ជាក់ថា នេះ​ជា​ព័ត៌មាន​មិន​ពិត ខ្ញុំ​និយាយ​ម្តង​ទៀតថា ខ្ញុំ​ស្រឡាញ់ Chelsea ហើយ​ខ្ញុំ​គោរព​អ្នកដឹកនាំ​និង​មិត្ត​រួម​ក្រុម​របស់ខ្ញុំ ខ្ញុំ​មិន​ចាកចេញ​ទេ ។​ ​គួរ​បញ្ជាក់ថា ចាប់តាំងពី​ផ្លាស់​មក Chelsea កាលពី​រដូវក្តៅ​មុន Eto'o ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៨ គ្រាប់​ហើយ​ក្នុងការ​ប្រកួត ២៧ លើក ៕240913etoo-samuel