គ្រូបង្វឹកក្លិប Southampton លោក Mauricio Pochettino បានបង្ហើបឲ្យដឹងថា លោកមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកដឹកនាំក្លិប Paris Saint-Germain នាពេលអនាគត ។ គ្រូបង្វឹកដែលធ្លាប់លេងបាល់នៅក្លិបរបស់បារាំងប្រមាណជា៣ឆ្នាំរូបនេះបានសារភាពថា លោកនឹងចាប់យកឱកាសទៅដឹកនាំអតីតក្រុមរបស់លោកមួយនេះឲ្យបើសិនជាលោកចាកចេញពីទឹកដី St Mary's ។
លោក Pochettino ប្រាប់គេហទំព័រ BeIn Sports ថា “ខ្ញុំនឹងទៅដឹកនាំ Paris នៅថ្ងៃណាមួយ ខ្ញុំធ្លាប់លេងនៅទីនោះចំនួន ៣ ឆ្នាំហើយខ្ញុំក៏ធ្លាប់ធ្វើជាប្រធានក្រុមផងដែរ” ។ លោកបានបន្តថា “Paris ជាក្រុមកំពូលនៅអឺរ៉ុបហើយពួកគេអាចមានឱកាសឈ្នះជើងឯក Champions League នៅរដូវកាលនេះ” ។ គួររម្លឹកឡើងវិញថា លោក Pochettino បានចូលមកដឹកនាំក្លិប Southampton នៅខែមករាឆ្នាំ ២០១៣ ៕