សារព័ត៌មាន SportsDirect News បានរាយការណ៍ថា ក្លិប Borussia Dortmund (បូរូសៀ ដតម៉ាន់) កំពុងតែពិចារណាលើការដាក់សំណើរដល់ខ្សែប្រយុទ្ធក្លិប AC Milan គឺកីឡាករ Stephan El Shaarawy (ស្តេហ្វាន អេល សារ៉ាវី) នៅរដូវក្តៅខាងមុខ <!–more–>
ក្លិបរងជើងឯកក្របខណ្ឌ Bundesliga (បាន់ដេសស្លីហ្គា) កាលពីរដូវកាលមុនមួយនេះបានអះអាងថា ពួកគេកំពុងតែសម្លឹងឃើញ El Shaarawy ឲ្យចង់នាំយកកីឡាកររូបនេះមកកាន់ទឹកដី នៃប្រទេសអាល្លឺម៉ង់ដើម្បីជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Robert Lewandowski (រ៉ូប៊ឺត ឡេវ៉ាន់ដូស្គី) ដែលនឹងផ្លាស់ទៅក្លិប Bayern Munich នៅរដូវក្តៅខាងមុខ ។
ប្រភពព័ត៌មានដដែលបានអះអាងថា ក្លិប Dortmund កំពុងតែត្រៀមសំណើរទឹកប្រាក់ ប្រមាណ ១៥ លានផោនដើម្បីដាក់ដេញថ្លៃទិញយក El Shaarawy ពេលចប់រដូវកាលនេះ ។ គួរបញ្ជាក់ថា នៅរដូវកាលនេះ El Shaarawy ចូលលេងបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះឲ្យ AC Milan ដែលក្នុងនោះ ៤ ប្រកួតនៅក្របខណ្ឌ Serie A និងមួយប្រកួតទៀតនៅកម្មវិធី Champions League ៕