បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរនេះជាប្រសាសន៍លើកឡើងរបស់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥សម្រាប់ខេត្តបន្ទាយមានជ័យ ដែលពិធីនេះរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១ខែ វិច្ឆិកាឆ្នាំ២០២៤ រៀបចំដោយ មន្ទីរអបរំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុនសែន ឈ្នួរមានជ័យ ស្ថិតក្នុងឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ប្រធានមន្ទីរអបរំ យុវជននិងកីឡាលោក អភិបាលរងស្រុក នាយកការិល័យអបរំ ស្រុកលោក នាយក លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស មាតាបិតាសិស្ស កងកម្លាំងទាំង៣ និងអង្គការRoomtoReadរូមធូរីត។

លោក ឈូក ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ស្ដីអំពីស្ថានភាពវិស័យអប់រំ យុវជនគ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្ត មានចំនួន ៨២១ កន្លែង និងមានសិស្សសរុបចំនួន ១៦៧,០០៨ នាក់ ស្រី៨៤,១០៦ នាក់ ដែលក្នុងនោះមត្តេយ្យសិក្សា មាន ៣២៧បឋមសិក្សា មាន ៤១០អនុវិទ្យាល័យ មាន ៥៤វិទ្យាល័យកន្លែង មានសិស្សសរុប ១៨,៣០២ នាក់។គ្រឹះស្ថានឧត្តមសិក្សាទូទាំងខេត្ត មានចំនួន ៤ កន្លែង មាននិស្សិតសរុបចំនួន ៨,០៣១ នាក់ ស្រី ៤,៦៨៥ នាក់និងមានបុគ្គលិកបម្រើការចំនួន ១៩៥ នាក់ ស្រី ៦៤ នាក់ ក្នុងនោះមាន៖សាកលវិទ្យាល័យជាតិមានជ័យសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាកលវិទ្យាល័យបៀលប្រាយសាកលវិទ្យាល័យឯកទេសនៃកម្ពុជាក្នុងនោះដែរមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យកំពុងតែខិតខំប្រឹងប្រែង រិះរកវិធីសាស្ត្រល្អដើម្បីផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនិងការអភិវឌ្ឍន៍សមត្ថភាពគ្រូនិងសាលាឲ្យទៅជាសាលាគំរូ ផងដែរដោយមានការសហការជាមួយអង្គការដៃគូ ផ្សេងៗដូចជាបំណិនជីវិតមានទាំងសាលាបង្រៀនជំនាញវិជ្ជាជីវៈនិងកម្មវិធីអំណានអង្គការRoomtoReadផងដែរ។

ក្នុងឱកាសនោះលោក យឹម សំណាង បានឡើងអានសារលិខិតរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែផ្ញើជូនលោកគ្រូ អ្នកគ្រូ ទូទាំងប្រទេសដែលមាន ១០ចំណុចក្នុងនោះសម្ដេចគូសបញ្ជាក់នូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនមួយចំនួន រួមមាន : ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។ និងបានអំពាវនាវដល់មាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀនត្រូវមកចុះឈ្មោះដើម្បីចូលរៀន ឲ្យបានគ្រប់ៗគ្នាហើយក្នុងនោះដែរសម្តេចក៏សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រនិងផ្ដល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕