អ្នកចាត់ការក្លិបបិសាចក្រហម Manchester United លោក David Moyes ត្រូវបានគេមើលឃើញថា កំពុងតែធ្វើការទាក់ទងខ្សែការពាររបស់កាំភ្លើង
ធំ Arsenal កីឡាករ ថូម៉ាស់ វឺម៉ាឡេន (Thomas Vermaelen) ក្នុងគោលបំណងយកមកដើម្បីជំនួសតំណែងរបស់ ណេម៉ាន់ចា វីឌីក (Nemanja Vidic) ដែលនឹងផ្លាស់ ទៅកាន់ Inter Milan នៅរដូវកាលក្រោយ ។
យោងតាមសារព័ត៌មាន Sun on Sunday បានលើកឡើងថា ក្លិបបិសាចក្រហមនឹងដាក់សំណើរដល់ខ្សែការពាររបស់ Arsenal ស្របពេលដែលក្លិបកាំភ្លើងធំបានបញ្ជាក់ថា ពួកចង់ឲ្យបិសាចក្រហមចំណាយប្រាក់ប្រមាណ ១២ លានផោនបើសិនជាចង់បានកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះ ។
គួរបញ្ជាក់ថា ខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះចូលលេងបានតែ ៣ ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះដោយសារតែគ្រូបង្វឹក Arsene Wenger បានផ្តល់ទំនុកចិត្តលើខ្សែការពារ ភឺ មឺតេសេកឃ័រ (Per Mertesacker) និង ឡឺរ៉េន កូសេលនី (Laurent Koscielny) ជំនួសវិញ ៕
