ស្វាគមន៍ “ឆ្នាំទេសចរណ៍កម្ពុជា.ចិន” វប្បធម៌ និងទេសចរណ៍ ដ៏ល្បីល្បាញនៃក្រុងទាំងពីរ ក្រុងផឹងចូវ និង ក្រុងសៀមរាប

0

សៀមរាប៖ ប្រជុំសន្និសិទ្ធ ខេត្តសៀមរាប មានរៀបចំធ្វើបទបង្ហាញ ស្តីពី វប្បធម៌ និង ទេសចរណ៍ កម្ពុជា ចិន ដ៏ល្បីល្បាយនៃក្រុងទាំងពីរ (ក្រុង ផឹងចូវ និង ក្រុងសៀមរាប) ក្រោមវត្តមានចូលរួមរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផឹងចូវ និង ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស របស់តំបន់ឧស្សាហកម្មផលិតសម្ភារៈថ្មី នៃសួនឧស្សាហកម្មព្រេងឥន្ធនៈនិងគីមីវិទ្យា ដោយមានការអញ្ជើចូលរួមពី ប្រធានការិយាល័យ អគ្គកុងស៊ុលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរ ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោកលោកស្រីជាពាណិជ្ជករ ព្រមទាំងប្រតិភូប្រទេសចិនផងដែរ នៅរសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៥ ។
ឆ្នាំ២០២៥នេះ ជាឆ្នាំស្វាគមន៍ ទេសចរណ៍កម្ពុជា ចិន ដែលសបញ្ជាក់ឲ្យឃើញ ពីសម្ព័ន្ធមិត្តភាពដ៏រឹងមាំរវាងអរិយះប្រទេសទាំងពីរ ដើម្បីចូលរួម កិច្ចពណ៌នាអំពីវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន (ក្រុងផីងចូវ និង ក្រុងសៀមរាប) ដែរជាការបើកទំព័រថ្មីនៃការសន្ទនា និង ការចាប់ដៃគ្នាកាន់តែស៊ីជម្រៅរវាងក្រុងទាំងពីរ ដែលជាក្រុងមិត្តភាព រវាងក្រុងផឹងចូវ និងក្រុងសៀមរាប ដើមី្បបន្តនៅគោលការណ៍ពួតដៃគ្នាក្នុងទឹកចិត្តតែមួយ លើការអភិវឌ្ឍន៍ជារួម វិស័យទេសចរណ៍កម្ពុជា-ចិន ហើយក៏ជាវេទិកាដ៏សំខាន់នៅក្នុងការចូលរួមផ្សព្វផ្សាយនៅធនធានទេសចរណ៍ និង មរតកវប្បធម៌នៃទីក្រុងទាំងពីរផងដែរ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏ជាការកសាងស្ពានចំណងផ្លូវពាណិជ្ជកម្មនៃក្រុងទាំងពីរ ក្នុងទិសដៅ ធ្វើឲ្យអរិយធម៌ចិនដ៏ផូផង់ និង វប្បធម៌ខ្មែរដ៏រុងរឿងកាន់តែមានភាពស្អិតរមួត តាមរយៈការប្រាស្រ័យទាក់ទង និង ការចាប់ដៃគ្នា ។ សកម្មភាពទាំងនេះគឺជាជំហាននៃការអនុវត្តជាក់ស្តែង នៅក្នុងការលើកកម្ពស់ការរួមបញ្ចូលវប្បធម៌-ទេសចរណ៍ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ដែលជាក្តីស្រមៃនៃការអភិវឌ្ឍន៍របស់ប្រជាជនប្រទេសទាំងពីរ ។
ក្នុងនោះដែរ ភាគីចិន និង កម្ពុជា កិច្ចពិពណ៌នា អំពីធនធានវប្បធម៌ និងទេសចរណ៍ នៃ” ព្រឹត្តិការណ៍ទំព័រថ្មីរវាងកម្ពុជា ចិន ក្នុងការអភិវឌ្ឍន៍រួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍រវាងក្រុងទាំងពីរ ក្រុងផឹងចូវ និង ក្រុងសៀមរាប ដើម្បីឲ្យកាន់តែច្បាស់ អំពីសម្រស់ដ៏ផូរផង់ របស់ទីក្រុងផឹងចូវ និង ក្រុងសៀមរាប ពីសក្តានុពលនៃទីក្រុងទាំងពីរ ព្រមទាំងពិពណ៌នាអំពីធនធានវប្បធម៌ទេសចរណ៍នៃទីក្រុងផឹងចូវផងដែរ ។ ម៉្យាងទៀតការទស្សនានូវការដាក់បង្ហាញផលិតផល ក៏ដូចជាទទួលយកនូវបទពិសោធន៍វប្បធម៌ទេសចរណ៍ដ៏សំបូរបែបនៃក្រុងទាំងពីរ ។ អង្គពិធីទាំងមូលបានជ្រាបកាន់ តែច្បាស់ អំពីសក្តានុពលពាណិជ្ជកម្ម មិត្តភាព រវាងទីក្រុងទាំងពីរ ព្រមទាំងបានសម្រេចឡើង នៅកិច្ចសហប្រតិបត្តិការជាច្រើន ដែលធ្វើឲ្យមានការជឿជាក់ថា នៅថ្ងៃអនាគត ក្រុងផឹងចូវ និង ក្រុងសៀមរាប នឹង សម្រេចបាននូវសមទ្ធិផលវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មទ្ធេរឡើង ដើម្បីជាការអភិវឌ្ឍន៍និងការប្រាស្រ័យទាក់ទងកាន់តែស្អិតរមួតនៃ ក្រុងទាំងពីរ ។
ក្នុងនោះដែរក៏មានធ្វើការចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលមិនត្រឹមតែជាចំណុចចាប់ផ្តើមនៃកិច្ចសហការរបស់តំបន់ទាំងពីរនោះទេ ក៏ជាលទ្ធផលនៃទំនាក់ទំនងដ៏ស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្មរវាង ក្រុងផឹងចូវ និងក្រុងសៀមរាប៕