ទោះស្ថានភាពតាមបន្ទាត់ព្រំដែនវិវត្តន៍បែបណាក៏ដោយ កងកម្លាំងជួរក្រោយនៅតែគាំទ្រជានិច្ចដល់កងទ័ពជួរមុខ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យនឹងក្រុមការងារបាននាំយកអំណោយគ្រឿងឧបភោគបរិភោគជាត្រីងៀត របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិនិងលោកជំទាវ ប្រគល់ជូនអាជ្ញាធរក្រុង-ស្រុកទាំង៥សម្រាប់ចែកជូនបន្តដល់ជនភៀសសឹក និងកងកម្លាំងជួរមុខទិសទី៣ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ការប្រគល់ជូនអំណោយ គ្រឿងឧបភោគបរិភោគជាត្រីងៀតដល់ជនភៀសសឹកនិងកងកម្លាំងជួរមុខនេះគឺដើម្បីធានាថា ពួកគាត់មានស្បៀងអាហារបម្រុង ដែលអាចរក្សាទុកបានយូរ ខណៈពេលដែលពួកគាត់ កំពុងរង់ចាំការត្រឡប់ទៅលំនៅឋានវិញ ជាពិសេសក៏បានឆ្លុះបញ្ចាំងពីការដឹងគុណ ចំពោះវីរភាព និងការលះបង់របស់កងកម្លាំង ក្នុងការការពារអធិបតេយ្យជាតិ យ៉ាងរឹងមាំបំផុតផងដែរ៕ដោយ៖ភ្នំដងរ៉ែក