ប្រជានេសាទមួយចំនួននៅតែប្រើឧបករណ៍ខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

(កំពង់ធំ)÷ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចច្រាំងក្រហម ក្រចាប់ ទឹកស ដំណេកសេក និងនាល ក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកវីរៈសេនីយ៍ទោ ហួន ប៊ុនចែម នាយទាហាននៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយកម្លាំងទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចខាងត្បូងបឹងរៀល ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ជាសមាជិកក្រុមការងារ ដឹកនាំកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង​ បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទនៅចំណុចមុខបួន ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

ជាមួយគ្នានៅផងដែរ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលរបាំងស្បៃមុងចំនួន១២របាំង ប្រវែង១.០០៧ម៉ែត្រ លបប្រើស១០០ចំនួន១៣ខ្សែ ស្មើនឹង២៦០គ្រឿង
ឡុកចំនួន១៧គ្រឿង លប/លូចំនួន១៧មាត់ បង្គោលចំនួន៤៦១ដើម និងចាក់លែងត្រីចម្រុះទំងន់៤៥គីឡូក្រាមចូលទន្លេវិញ។ បានប្រើប្រាស់មធ្យោបាយចំនួន៦គ្រឿង
ប្រេីប្រេីងឥន្ធនៈអស់ចំនួន១៤០លីត្រផងដែរ។

សូមបញ្ជាក់ផងដែរថា ករណី(ឃាត់ចាប់បទល្មើសនេសាទដោយឧបករណ៍ឈ្នក់ប្រើរួមផ្សំអំពូលភ្លើង)វត្ថុតាងរួមមាន÷ សាច់ឈ្នក់ទំហំ(១២ម៉ែត្រ×១២ម៉ែត្រ×៨ម៉ែត្រ)១គ្រឿង អាគុយ១គ្រឿង អំពូល១គ្រឿង បង្គោលឈ្នក់១កន្លែងស្មើ៤ដើម ចំណែកឯកជនសង្ស័យគេចខ្លួនបាត់។