ខេត្តស្វាយរៀង: រថយន្តយីឌុបវ៉េអងធុនយក្សដឹកទំនិញប្រុងលោតឆត្រ័ឆ្លងដែនទៅប្រទេសវៀតណាមសង្ស័យជាទំនិញគេចពន្ធគ្មានឯកសារដេកយប់២យប់៣ថ្ងៃនៅក្បែរច្រកទ្វារតំបន់ព្រំដែនខ្សែដែក..តើវាជាអ្វីឲ្យប្រាកដនោះ?នៅព្រលប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៥នេះបានរំកិល
ខ្លួនមកដល់ច្រករបៀងព្រំដែនចម្ការម្ទេសស្ថិតក្នុងភូមិចម្ការម្ទេសឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀងហើយ។ ប៉ុន្តែអាថ៌កំបាំងត្រូវបានទម្លាយឲ្យឃើញជាក់ច្បាស់នោះគឺជាប្រភេទទំនិញសម្ភារ:បរិក្ខាអគ្គិសនីទៅវិញ(ម៉ាសុីនត្រជាក់..ម៉ាសុីនបោកខោអាវ..ទូរទឹកកក…)ដែលវាផ្ទុយទៅនិងការលើកឡើងពីដំបូងថាជាទំនិញប្រភេទអេតចាយដែលជាមូលហេតុធ្វើឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារតំបន់ខ្សែដែកមិនអនុញាតឲ្យរថយន្តខាងលើនោះឆ្លងកាត់ទើបទំនិញខាងលើត្រូវបានគេបង្វែរទិសនាំចេញមកខាងច្រកចម្ការម្ទេសស្រុកចន្ទ្រាវិញម្តង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឲ្យដឹងថា:នៅវេលាម៉ោងជាង១០យប់ត្រូវនិងថ្ងៃទី៤ខែតុលាឆ្នាំ២០២៥នេះគេឃើញមានរថយន្តយីឌុប២គ្រឿងពាក់ស្លាកលេខខ្មែរបានដឹកឥវ៉ាន់សំពីងសំពោងបើកចូលមកកាន់ឃ្លាំងមួយកន្លែងដែលមានទីតាំងនៅក្បែរព្រំដែនវៀតណាមដើម្បីសាងទំនិញដាក់លើរថយន្តផ្សេងៗទៀតជាច្រើនគ្រឿងដែលរថយន្តទាំងនោះសុទ្ធសឹងជាប្រភេទរថយន្តពាក់ស្លាកលេខវៀតណាមបាននៅរង់ចាំទទួលទំនិញដឹកឆ្លងចូលទៅប្រទេសវៀតណាមយ៉ាងប្រហើរព្រោះដោយសាមានគេចែចូវត្រូវដងត្រូវផ្លែគ្នាអស់ហើយមើលទៅពីព្រោះដោយសាតែគេពុំបានឃើញមន្ត្រីជំនាញឬស្ថាប័នពាក់ព័ន្ធណាមួយមកធ្វើការត្រួតពិនិត្យសួររកឯកសាផ្សេងៗនោះទេក្រៅពីមានវត្តមានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពនៅចាំថតយករូបភាពដើម្បីផ្សព្វផ្សាយព័ត៌មានផ្ញើជូនថ្នាក់ដឹកនាំនិងមហាជនបានជ្រួតជ្រាបតែប៉ុណ្ណោះត្រង់ថាស្របច្បាប់ឬមិនស្របច្បាប់មានតែស្ថាប័នជំនាញប៉ុណ្ណោះទើបដឹងរឿងនេះច្បាស់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្នុងករណីនេះក្រុមអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីសំណាក់សមត្ថកិច្ចនៅច្រករបៀងព្រំដែនចម្ការម្ទេសបានទេដោយសាតែផុតម៉ោងរដ្ឋបាលហើយគាប់ជូនយប់ជ្រៅពាក់កណ្តាលអាធ្រាតទៀតផង៕






































